ភ្ញាក់ផ្អើល ! បុគ្គលខិលខូចអង្គការ វិហារមេថីឌីសកម្ពុជាខេត្តសៀមរាប ឈូសឆាយដីបញ្ចុះសព ពុះដីឡូតិ លក់ យ៉ាងអាណាធិតេយ្យ គ្មាន អ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សព បងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ ដោយគ្មានសេចក្តី អៀនខ្មាស់ នឹងមិនខ្លាចរអែងច្បាប់សោះឡើយ។ ករណីនេះ សូមឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាពិនិត្យនឹងទប់ស្កាត់ការ ឈូសឆាយផ្នូរ កប់សពបងប្អូនពលរដ្ឋអ្នកជឿព្រះយ៉េស៊ូវ យកដីពុះលក់ឡូតិលក់ យកលុយងាក់នោប៉ាវ​ដោយ សេចក្តីអនុគ្រោះ។

ករណីខាងលើ លោក ប្រាក់ វុទ្ធី ស្ថាបនិក របស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគមគ្រូគង្វាល បានថ្លែងប្រាប់ តាមទូរស័ព្ទថា លោកនឹងដាក់ពាក្យប្តឹងទៅតុលាការ និងអាជ្ញាធរក្រុង_ខេត្តសៀមរាប ចំពោះអ្នកដែលបានឃុបឃិតគ្នាឈូសឆាយ ដីផ្នូរខ្មោច បងប្អូនពលរដ្ឋ ជាអ្នកជឿព្រះយ៉េស៊ូវ នេះ យកធ្វើជាដីពុះឡូត៍សម្រាប់លក់។ ដីនេះមានទំហ៊ុ ៥០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ កាលពីអំឡុងឆ្នាំ២០០៤ អង្គការវិហារមេថីឌីសកម្ពុជា បានប្រគល់អោយ សមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព។ ប៉ុន្តែឥឡូវនេះ បុគ្គលមួយចំនួន នៃអង្គការ វិហារមេថីឌីសកម្ពុជា (សាសនាយ៉េស៊ូវខេត្តសៀមរាប) ឃុបឃិតគ្នា រំលោភបំពានយកដីនេះធ្វើជាកម្មសិទ្ធិ ឬពុះជាឡូត៏ៗ សម្រាប់លក់នោះត្រូវតែទទួលទោសតាមផ្លូវច្បាប់ជាដាច់ខាត។

អ្នកខេត្តសៀមរាប ពិតជាសំដែងការហួសចិត្ត ដែលជនល្មោភលុយកាក់ នៃអង្គការ វិហារមេថីឌីសកម្ពុជា (សាសនាយ៉េស៊ូវខេត្តសៀមរាប) ឈូសឆាយដីកប់ខ្មោច ធ្វើជាដីឡូតិ លក់ យកលុយ ដោយមិនខ្លាចបុណ្យបាប ហើយអាជ្ញាធរក្រុង បែរជាសំងំ បណ្តោយអោយឈ្ងួញធ្វើអ្វីតាមអំពើចិត្ត។

ករណីខាងលើ មិនអាចទទួលការបញ្ជាក់ ពីភាគីឬអាជ្ញាធរ ពាក់ពន្ឋ័ បាននៅសោះឡើយ៕

 

Leave a Reply

(*) Required, Your email will not be published