លោក នូ និច មេប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ប្រើតួនាទីអោយឈ្មួញឈ្មោះ ថៃ គា ដឹកជញ្ជូនដឹកជញ្ជូនធ្យូងផ្តាច់មុខទៅវៀតណាម តាមអំពើចិត្ត

, , Leave a comment

ខេត្ត​ត្បូងឃ្មុំ ៖ ប្រភពពីមន្រ្តីនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោកវរសេនីយ៍ត្រី នូ និច នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនច្រកដូនរ័ត្ន នៅតែប្រើតួនាទីរបស់ខ្លួនប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនផលនិងអនុផលព្រៃឈើទៅស្រុកយួនតាមអំពើចិត្តរបស់ខ្លួន។ សូម្បីតែក្រុមអាជីវករ និងប្រជាពលរដ្ឋដឹកជញ្ជូនកសិផលទៅវៀតណាម ក៍ជាប្ដ៏រភពចំណូលដ៍សំខាន់របស់លោក នូ​​ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ផងដែរ។ ហេតុនេះសូមលោក​ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យ នូ​​ និច នាយប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្នផង ។

ប្រភពស្និទ្ធនឹងលោក នូ​​ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន បានឲ្យដឹង ថា ឈ្មួញធំៗដែលដឹកជញ្ជូនអុស ដឹកជញ្ជូនធ្យូង និងដឹកជញ្ជូនឈើ ចេញទៅវៀតណាមតាមដូនរដ្ឋ័ សុទ្ធតែត្រូវបង់លុយតាមការកំណត់របស់លោក នូ​ និច និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ក្នុងនោះឈ្មួញឈ្មោះ ថៃ គា បានរកស៊ីដឹកជញ្ជូនធ្យូងផ្តាច់មុខ ពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ ចេញទៅវៀតណាមតាមច្រកដូនរដ្ឋ យ៉ាងពេញបន្ទុក។ បើគ្មានការសម្របសម្រួលពីសំណាក់លោក នូ​​ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ទេនោះគឺឈ្មួញឈ្មោះ ថៃ គា មិនអាចដំណើរការអាជីវកម្មរបស់ខ្លួនបានរលូនឡើយ។ 

តាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធនៅច្រកដូនរ័ត្តបានឲ្យដឹងថា ឈ្មួញឈ្មោះ ថៃ គា គឺជាអ្នកម៉ៅការផ្តាច់មុខក្នុងរឿងរត់ការបើកផ្លូវឲ្យឈ្មួញផ្សេងៗទៀតដឹកជញ្ជូនផលនិងអនុ ផលព្រៃឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ត ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា រវាងលោក នូ​​ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន និងឈ្មួញឈ្មោះ ថៃ គា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយឈ្មួញម្នាក់នេះជាប្រភពចំណូលដ៏សំខាន់របស់លោក នូ និច តែម្តង។

ករណីខាងលើមិនអាចទំនាក់ទំនងបញ្ជាក់ពីសមត្ថកិច្ច ពាក់ពន្ឋបាននៅឡើយទេ។អង្គភាពយើងរង់ចាំការបភ្លឺគ្រប់ពេលករណីផ្សព្វផ្សាយមិនបានគ្រប់ជ្រុងជ្រោយ ៕

 

Leave a Reply

(*) Required, Your email will not be published