ល្បែងភ្នាល់ទឹកភ្លៀង កំពុងតែពេញនិយម នៅស្រុកបវេល តែអាជ្ញាធរ មូលដ្ឋានហាក់ដូចជាស្ងៀមស្ងាត់

, , Leave a comment

ស្រុកបវេល ៖ ខ្លាំងបាត់ម្ចាស់ទីតាំងល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុក ជារៀងរាល់ថ្ងៃនៅចំណុចខាងត្បូងវត្តផ្ដាច់ព្រាត់ ខាងជើងផ្សារបុរីថ្មី ស្ថិតនៅក្នុងទឹកដីឃុំបវេលស្រុកបវេលខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ច បាន ដឹងឬទេ?ឬមួយមិនហ៊ានធ្វើការបង្រ្កាបជាឆ្នាំបាយ។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំ ខាងលើនេះបាននាំគ្នាបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មានទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់ កំពុងដំណើរការ បើកលេងយ៉ាងពេញបន្ទុក បែបនេះទៅវិញ ឬមួយម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះអាផ្តល់ផលប្រយោជន៍ប្រចាំខែទៅឲ្យ អាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួននៅឃុំបវិល ស្រុកបវិល អស់មិនហ៊ាន ធ្វើការបង្ក្រាបតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។
បច្ចុប្បន្ននេះយើងគ្រប់គ្នា ប្រាកដបានដឹងយ៉ាងច្បាស់ហើយប្រមុខរាជរដ្ឋាភិបាលបម្រាម ហាមឃាត់មិនឲ្យមានការជួបជុំក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។

ករណីនេះមហាជនបាននាំគ្នា សង្កេតឃើញកន្លែងទីតាំងវង់ល្បែងខុសច្បាប់ នៅឃុំបវេល ស្រុកបវេល មិនដូចឃុំ ស្រុក ដទៃឡើយអាចបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩ គេសង្កេតឃើញទីតាំងវង់ល្បែង ខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់ការភ្នាល់ ចាក់លុយចាប់ពី ១.លានរៀលទៅដល់ ៣.ពាន់.ដុល្លារ.ឯណោះ។ មហាជនបាននាំគ្នារិះយ៉ាងខ្លាំង កំពុងធ្វើឲ្យពលរដ្ឋរស់នៅព្រួយបារម្ភភ័យខ្លាច កើតនូវអំពើចោរ កម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។ យ៉ាងណាក៏ដោយពលរដ្ឋបាននាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង ជាពិសេស លោកឧត្តមសេនីយ៍ត្រី

សាត គឹមសាន ជាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងនៅភូមិនេះ ដើម្បីមានវិធាការទប់ស្កាត់ចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ឲ្យមានសុវត្ថិភាព ៕

 

Leave a Reply

(*) Required, Your email will not be published