អង្គភាពប្រឆាំងអំពើពុករលួយគួរ! ស៊ើបអង្កេតស្រាវជ្រាវពីអង្គហេតុរឿងឧកញ៉ា ហេង សៀ ប្តឹងពិធីការិនី Mytv តាមរយៈប្រឌិតរឿង ផ្តល់សក្ខីកម្មក្លែងដល់មន្ត្រីនគរបាលយុត្តិធម៌ ឈានដល់តុលាការជឿជាក់ ឃុំខ្លួន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ឧកញ៉ា ហេង សៀ បើយោងតាមលិខិតសូមអភ័យទោស បានន័យថា  គាត់មានពិរុទ្ធភាពនៃបទល្មើស ព្រហ្មទណ្ឌទៅហើយ, ខណៈប្រឌិតរឿងក្លែងក្លាយ, ផ្តល់ភ័ស្តុតាង មិនពិត, ផ្តល់សក្ខីកម្មក្លែង ដល់មន្ត្រីនគរបាលយុត្តិធម៌ ដោយចោទប្រកាន់ កញ្ញា មាន ពេជ្ររីតា ថា បានប្រព្រឹត្តអំពើ លួចមានស្ថានទំងន់ទោស(លួចទូរស័ព្ទ) ហើយរហូត ដល់បញ្ជូនទៅតុលាការ ឈានដល់តុលាការជឿជាក់នៅលើភ័ស្តុតាងនៅលើអង្គហេតុ ដែលឧកញ៉ា ហេង សៀ រូបនេះបានប្រឌិត ដល់ការឃុំខ្លួននាង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ ដាក់ពន្ធនាគារ។ ដល់ពេលព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១, ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដឹកនាំដោយ លោក គី តិច គឺគ្រាន់តែការនៅក្រៅ ឃុំបណ្តោះអាសន្នទេ! បានន័យថា កញ្ញា មាន ពេជ្ររីតា ត្រូវតំណាងអយ្យការចោទប្រកាន់ , ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយក្នុងអង្គហេតុ កើតឡើងដោយការប្រឌិតនេះ, ! ។

ចំណុចនេះគឺឧកញ៉ា ហេង សៀ មានទោសពីបទ ផ្តល់សក្ខីកម្មក្លែងក្លាយ, បង្កើតប្រឌិតរឿងក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ភូតកុហក មន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ បញ្ជាក់ អោយដឹងច្បាស់តាមរយះ លិខិតសូមអភ័យ ទោសនេះតែម្តង ដែលធ្វើអោយតុលាការមានភ័ស្តុតាងគ្រប់គ្រាន់លើកលែងការចោទប្រកាន់លើនាង មាន ពេជ្ររីតា ចំពោះបទល្មើស ដែលឧកញ៉ា ហេង សៀ ផ្តល់សក្ខីកម្មក្លែង ប្រឌិតរឿងភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ ហើយមន្ត្រីនគរបាលយុត្តិធម៌ មិនអាចមានការជឿទុកចិត្តលើការផ្តល់សក្ខីកម្មក្លែង ប្រឌិតរឿងភូតកុហក នេះទាំងស្រុងពេកដែរ បើសិក្សាពីក្រមសីលធម៌ វិជ្ជាជីវ: យកការសន្និដ្ឋានខុសពីការវិនិច្ឆ័យ ព្រោះ គ្រប់សំដី ឬឯកសារ ដែលខ្វះ ភស្តុតាង ឬមិនឆ្លងការផ្ទៀងផ្ទាត់ គឺ ការសន្និដ្ឋាន មិនមែនការវិនិច្ឆ័យ។

ត្រូវគិតថា ការសន្និដ្ឋាន, ការវិនិច្ឆ័យ មិនមែនសម្រេចសំយោគបទល្មើស ឈានដល់យកមនុស្សទៅដាក់ពន្ធនាគារ ដោយគ្មានហេតុ គ្មានផលបែបនេះទេ ចំណុចនេះគេដាក់ភាពសង្ស័យថា, អធិការនគរបាលខណ្ឌទួលគោក ទទួលយក ការផ្តល់សក្ខីកម្មក្លែង ការប្រឌិតរឿងភូតកុហក ពីឧកញ៉ា ហេង សៀ ទាំងដឹងថារឿងគ្មានភាពប្រក្រតីរួចទៅហើយ ? នេះគ្រាន់តែជាចំងល់ពីមជ្ឈដ្ឋានមហាជនទូទៅប៉ុណ្ណោះ។

ក្នុងសំណុំរឿងនេះមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ចង់អោយមានការចូលរួមស៊ើបអង្កេតស្រាវជ្រាវ ពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរកឲ្យឃើញអំពីមូលហេតុពិតប្រាកដ។
សូមបញ្ជាក់ថា, ឧកញ៉ា ហេង សៀ គាត់បង្ហាញអោយឃើញពីចំណុចមិនប្រក្រតីរួចទៅហើយ ! ខណ:ដំបូងគាត់បានអះអាងថា, គាត់អត់មានស្នេហាត្រីកោណ, អត់មានអ្វីពាក់ព័ន្ធជាមួយនាងទេ គឺ(ស៊ីនំឱ្យលុយ) ម្ដង២០០ ម្ដង៣០០ដុលារ ជាភាសាប្រមាថមួយដ៏ធ្ងន់ធ្ងរបំផុត ទៅដល់ស្ត្រីខ្មែរ ពិសេសទៅដល់ពិធីការិនីរូបនេះ។ ក្រោយមកបែរជាមកសូមអភ័យទោសថាខ្លួនបានប្រព្រឹត្ត ហើយលិខិតសុំអភ័យទោសនេះចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃដែលសមត្ថកិច្ចបញ្ជូននាងទៅតុលាការ ហើយតុលាការសម្រេចឃុំខ្លួននាងបណ្ដោះអាសន្ន។ ក្នុងថ្ងៃនោះផងដែរ ខ្លួនថាស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ចុះហេតុអីក៏បាន ជាមានពេលធ្វើលិខិតដើម្បី ផ្តិតមេដៃ ។
ចំងល់បានកើតឡើងភ្លាមៗ បន្ទាប់ពីឧកញ៉ាហេងសៀ ចេញលិខិតសុំអភ័យទោស ដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងក្រុមគ្រួសារ គឺរឿងនេះកើតឡើងពីរឿងវិវាទ ឈ្លោះគ្នារវាងការផ្ដាច់ស្នេហ៍ និងការចរចាលុយគ្នាមិនត្រូវ មានន័យថាទាស់ពាក្យសំដីគ្នាទៅវិញទៅមក, ដល់ធ្វើឱ្យមានការប្រតាយប្រតប់គ្នា ឈានដល់ខឹងគ្នាចាក់នឹងកាំបិត ។ ក៏ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ តាមអង្គហេតុរឿងដែលឧកញ៉ារូបនេះបានប្ដឹង គឺប្ដឹងខុស ឧកញ៉ារូបនេះមានចេតនាទុច្ចរិត ដោយបង្កើតអង្គហេតុក្លែងក្លាយ បង្កើតភ័ស្តុតាងក្លែងក្លាយ, ផ្ដល់ជូនមន្ត្រីនគរបាលយុត្តិធម៌, និងតុលាការ ដើម្បីធ្វើយ៉ាងណាយកនាងទៅដាក់គុក ។ ហើយក្នុងករណីនេះ សមត្ថកិច្ចក៏ជឿជាក់ទាំងស្រុងទៅតាមការការប្រឌិតរឿង និងការបង្កើតអង្គហេតុ ក្លែងភ័ស្តុតាង របស់ឧកញ៉ារូបនេះ យកទៅភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ។
ប៉ុន្តែបើការប្រឌិតរឿង បង្កើតអង្គហេតុក្លែងក្លាយ ផ្ដល់សក្ខីកម្មក្លែង មន្ត្រីនគរបាលយុត្តិធម៌មិនជឿ តុលាការមិនអាចជាការបាន នឹងមិនបានចោទប្រកាន់ឬឃុំខ្លួនទេ ពិតណាស់ថាឧកញ៉ារូបនេះមិនមានទោសទេ, ផ្ទុយទៅវិញការប្រឌិតរឿង អង្គហេតុទាំងឡាយណា ធ្វើឲ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីតុលាការមានជំងឺទុកចិត្ត បុគ្គលដែលប្រឌិតរឿង បង្កើតអង្គហេតុ ផ្ដល់សក្ខីកម្មក្លែង ត្រូវតែមានទោសពីបទព្រហ្មទណ្ឌ។
គេនៅតែតាមដានក្នុងរឿងនេះដល់ទីបញ្ចប់, ប៉ុន្តែឧកញ៉ាហេងសៀ ត្រូវបានដាក់ពាក្យស្នើសុំពន្យារពេលក្នុងការចូលឆ្លើយចំពោះមុខតំណាងអយ្យការកាលពីម្សិលមិញ ដោយលើកហេតុផលជាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យ។

មានរៀមច្បងក្នុងសាលាបានសំណេរពី ប្រវត្តិការសិក្សាខ្លះៗរបស់ Yubi តាំងពីក្មេងធ្លាប់ទៅសិក្សានៅ Noble Park, Victoria, Australia បន្ទាប់មកត្រលប់មកសិក្សាបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅ សាលា Ais ជាសិស្សប្អូនរបស់ខ្ញុំផ្ទាល់។ សព្វថ្ងៃជានិស្សិតនៅសាលា Paragon (អតីតសាលា Zaman) សូមប្រើខួរមកវិភាគ កុំសាងកំហុសដោយមិនដឹងខ្លួន ។ បើមនុស្សមានការសិក្សាត្រឹមត្រូវ ប្រវត្តិការងារត្រឹមត្រូវក៏ត្រូវបានគេចោទថា ជាស្រីរកស៊ីផ្លូវភេទលំដាប់អន់បែបនេះ ថ្ងៃក្រោយគ្រប់គ្នា មិនបាច់កើតកូនស្រីទេ អាណិតគ្នា។ ព្រោះសង្គមនេះគេមើលងាយមនុស្សស្រីណាស់។ បំណងល្អពីខ្ញុំជាសិស្សច្បង ក្មេងស្រីដែលរងគ្រោះ ប្រាកដណាស់វាបញ្ជក់មិនបានថាអ្នកណាខុស អ្នកណាត្រូវ តែយ៉ាងហោចណាស់ក៏បង្ហាញថា គាត់មិនមែនស្រីលក់ខ្លួន៕

 

Leave a Reply

(*) Required, Your email will not be published