សម្តេចតេជោ បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ដល់ទីបញ្ចប់, នាងបដិសេធ មិនមានទំនាក់ទំនងស្នេហាជាមួយឧកញ៉ា ហេង សៀ ទេ ច្រានចោលរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នេះបើតាម លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេច តេជោ បានបញ្ជាក់ប្រាប់ នៅព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ ក្រោយពីសម្តេច តេជោ ហ៊ុន សែន បញ្ជាឲ្យស្រាវជ្រាវ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញការពារក្តី និងស្វែងរកយុត្តិធម៌ ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតតារាបង្ហាញម៉ូត Miss Grand Cambodia ស្របពេលដែល នាងបានបដិសេធដាច់ អហង្ការថា មិនដែលមានទំនាក់ទំនង ស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំងច្រានចោល នូវរូបភាពអាសអាភាស ដែលប្រឌិតដោយឧក្រិដ្ឋជន។

ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការបដិសេធរបស់សិល្បការិនីរូបនេះ បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ ដែលគេដឹងថា ជាឈ្មួញរកស៊ីដ៏ធំ មួយរូប បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១ ដោយអះអាងថា ខ្លួនលួចមាន ទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា។

បន្ទាប់ពីនោះ ក៏មានរូបភាព អាសអាភាស មួយចំនួន ត្រូវបានផ្សព្វផ្សាយ ដោយក្រុមឧក្រិដ្ឋជន ដោយចោទប្រកាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា។

តាមរយៈមេធាវី ដែលបានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន កញ្ញា មាន ពេជ្ររីតា ចាត់ទុកថា ការចោទប្រកាន់របស់ ឧកញ៉ា ហេង សៀ ថា ម្តងមានទំនាក់ទំនង ស្នេហាស៊ីជម្រៅ ម្តងចោទជា «ស្រ្តីលក់ខ្លួន» នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។

ក្រុមមេធាវីនៅពេលនេះកំពុងសិក្សាប្រមូលភស្តុតាងថែម ដើម្បីមានមូលដ្ឋានរៀបចំប្តឹងបន្ថែមទៀតលើករណីនេះ។

ករណីប្តឹងទៅវិញទៅមករវាងឧកញ៉ា ហេង សៀ ជាមួយនឹង សិល្បការិនីវ័យ ២០ឆ្នាំ និងជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យ លំដាប់កំពូលមួយ បានធ្វើឡើង បន្ទាប់ពីមានហេតុ ការណ៍មួយ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

ក្នុងហេតុការណ៍នោះ កញ្ញា មាន ពេជ្ររីតា បានចោទថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្តតែម្តង។ ចំណែកឧកញ៉ា ហេង សៀ បានចោទប្រកាន់តារារូបនេះថា បានចាក់រូបលោក២កំបិត និងលួចយកទូរស័ព្ទ iPhone ស៊េរីខ្ពស់មួយគ្រឿង។

បើតាមការរៀបរាប់ក្នុងពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា, នៅថ្ងៃកើតហេតុ ឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាល ជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ ដោយនាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធ ហាងកូនស្រីរបស់គាត់៕

 

Leave a Reply

(*) Required, Your email will not be published