ទីបំផុត !ក្រុមមេធាវីសម្តេចតេជោ ស្រាវជ្រាវករណីបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភក្នុងរថយន្ត រកយុត្តិធម៌ជូននាងជានារីទន់ខ្សោយ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ទាំងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ,ទាំងអ្នកច្បាប់ ,ទាំងសមត្ថកិច្ចយល់ដឹងពីនីតិវិធីព្រហ្មទណ្ឌ, ទាំងសិល្ប:ករ សិល្បការិនី , និងអ្នកលេងតាមបណ្តាញសង្គម facebook ចាប់អារម្មណ៍ខ្លាំងបំផុត ខណ:ឧកញ៉ា ហេង សៀ ថៅកែកញ្ចក់ម៉ាស្រុកខ្មែរ ប្តឹងពិធីការិនីទូរទស្សន៍ My TV ដោយគ្មានអង្គហេតុគ្រប់គ្រាន់ ឈានដល់តុលាការឃុំខ្លួន បណ្តោះអាសន្ន ក្នុងបទចោទ (លួចមានស្ថានទម្ងន់ទោស) លួចទូរស័ព្ទតំលៃជាង១០០០ ដុល្លារ ។ ដោយចាត់ទុកថា នេះជាអំពើអយុត្តិធម៌ ដ៏ធ្ងន់ធ្ងរបំផុត ក្នុងប្រទេសដែលកំពុងគ្រប់គ្រងដោយច្បាប់។

អាចជាអំពើអយុត្តិធម៌លើនាង ទើបទីបំផុត ! ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមស្រាវជ្រាវលើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភនៅក្នុងរថយន្ត ដើម្បីហែក(ស)អោយដាច់ពីខ្មៅ រកយុត្តិធម៌អោយនាងជានារីទន់ខ្សោយ។

សូមបញ្ជាក់ថា,  ភ្លាមៗក្រោយការចេញផ្សាយ, លើបណ្តាគេហទំព័រក្នុងស្រុកព្រោងព្រាត ! លោក គី តិច ប្រធាន ក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានថ្លែងប្រាប់សារព័ត៌មាន បានឲ្យដឹងថា , នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត។

សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា ដែលសារព័ត៌មានទទួលបាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលមានចំនួន ៣ទំព័រដាក់ទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

 

Leave a Reply

(*) Required, Your email will not be published