ឯកឧត្តម ហ៊ុន ណេង និងលោកស្រី ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ដល់គណៈ កម្មការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ខេត្តកំពង់ចាម

, , Leave a comment

 ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម គាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ ជាង១០០ នាក់ ក្នុងនោះស្លាប់ម្នាក់។

រដ្ឋបាលខេត្តកំពង់ចាម បានចាត់ទុកអំណោយជាថវិការបស់ឯកឧត្តម ហ៊ុន ណេង និងលោកស្រី ថា ជាពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដ កំពុងប្រឈមមុខនឹងជំងឺ កូវីដ-១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានប្រសិទ្ធពរជ័យ ដល់លោកទាំង២ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, អ្នកជាសះស្បើយចំនួន ៥,៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,៨១៨នាក់ និងអ្នកស្លាប់ចំនួន១០៦នាក់៕

 

 

Leave a Reply

(*) Required, Your email will not be published