បែកធ្លាយ!អភិបាលស្រុកសាមគ្គីមានជ័យ ផ្ទុះអាវុធ២គ្រាប់ត្រូវគោអ្នកស្រុកងាប់មួយក្បាលក្នុងសាលាស្រុក ហើយសង៤លានរៀលបញ្ចប់រឿង

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ សត្វគោមួយក្បាល ក្នុងចំណោមសត្វគោជាង ១០ក្បាលដែលចូលទៅស៊ីស្មៅនៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ បានត្រូវគ្រាប់កាំភ្លើងចំក្បាលដេកងាប់នៅនឹងកន្លែង ដែលករណីនេះ ត្រូវបានអ្នកស្រុកចោទប្រកាន់ថា លោកអភិបាលស្រុក ភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺជាអ្នកបាញ់ ដោយសារតែខឹង សត្វគោ របស់អ្នកស្រុក ចូលទៅស៉ីស្មៅ ជុះអាចម៏រញ៉េរញ៉ៃ ពេញសាលាស្រុក តែតាមសមត្ថកិច្ចដែលចុះទៅស្រាវជ្រាវ បានអះអាងថា តាមពិតលោកអភិបាលស្រុក គ្មានចេតនាបាញ់សម្លាប់សត្វគោ របស់អ្នកស្រុកនោះទេ គឺគាត់បាញ់ភ្ជុចដី ស្ដារកាណុងកាំភ្លើង តែគ្រាប់បានផ្លាតទៅត្រូវសត្វគោងាប់តែម្ដងទៅ។ ហេតុការណ៍នេះ បានកើតឡើង កាលវេលានៅរសៀល ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេណសាលាស្រុកតែម្ដង តែក្រោយមកសមត្ថកិច្ចបានហៅម្ចាស់គោ ទៅសម្របសម្រួល ដោយផ្ដល់សំណង ចំនួន៤លានរៀល បញ្ចប់រឿងដោយសមត្ថកិច្ច ជាអ្នកយកសត្វគោដែលងាប់នោះ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថា ករណីដែលមានសត្វគោ មួយក្បាលងាប់នៅក្នុងបរិវេណសាលាស្រុកសាម្គ្គីមានជ័យ កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ឆ្លងតាមការស៊ើបអង្កេត និងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការ រង ទទួលផែនព្រហ្មទណ្ឌបានរកឃើញថា ករណីដែលបណ្ដាលអោយគោមួយក្បាលងាប់ក្នុងបរិវេណសាលាស្រុកខាងលើនេះ គឺបណ្ដាលមកពីលោក វន ស៊ីផា អភិបាលស្រុកសាម្គីមាន ជ័យ បានយកកាំភ្លើងអាកាបត់មកបាញ់ភ្ជុចដីសាកស្ដារកាណុងបណ្ដាលឱ្យគ្រាប់កាំភ្លើងផ្លាតត្រូវចំក្បាលគោងាប់តែម្តង។

លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានដកហូតអាវុធអាកាបត់មួយដើម និងគ្រាប់១ ទុសៀ ពីលោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យ យកមកកាន់ស្នងការដ្ឋានផងដែរ៕

 

Leave a Reply

(*) Required, Your email will not be published