សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយ

, , Leave a comment

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈ ប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង៩៖៥០យប់ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីចំណាយពេលមួយថ្ងៃចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាន។

ដោយសាររាជធានីភ្នំពេញ ស្ថិតក្នុងពេលបិទខ្ទប់ និងដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩នោះ ដំណើរអញ្ជើញមកដល់របស់សម្តេចតេជោ ហ៊ុន សែន មិនមានការទទួលដំណើរពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ដូចសព្វដងនោះឡើយ។

ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ជាមួយនឹងការអញ្ជើញ មកដល់ប្រទេសកម្ពុជា វិញនេះ ទាំងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ តម្រូវឱ្យយកសំណាក ហើយត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាន កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ។

 

Leave a Reply

(*) Required, Your email will not be published