ឃាត់ខ្លួនបុរស ឈ្មោះ ប៉ែន លឹម សួរនាំ និងចេញវីដេអូសុំទោស រឿង ប្រើប្រាស់ស្លាកលេខរថយន្តមិនត្រឹមត្រូវ និងជេរប្រមាថនៅតាមFacebook

, , Leave a comment

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ ឬស្សីកែវ ខណមឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លើរថយន្ត និងបានជេរប្រមាថនៅលើបណ្តាញសង្គមថែមទៀតផង។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលរូបនេះបានប្រើប្រាស់ ស្លាកលេខរថយន្តមិនត្រឹមត្រូវបំពាក់នៅលើរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងហើយបានប្រើប្រាស់សម្តីមិនសមរម្យនៅលើបណ្តាញសង្គមហ្វេសបុក នៅវេលាម៉ោង ៤:០០រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២១នេះ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានកោះហៅដើម្បីចូលខ្លួនមកបំភ្លឺ ចំពោះមុខសមត្ថកិច្ច។ លោកបានបន្តថា បុរសម្នាក់នេះបានទទួលស្គាល់កំហុស និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ ព្រមទាំងធ្វើកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ស្លាកលេខមិនត្រឹមត្រូវនេះ ៕

 

 

Leave a Reply

(*) Required, Your email will not be published