លោក គង់ វិមាន ស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់​រថយន្ត​ស្លាក​លេខ​ «​កម្ពុជា​-​ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹ​ម​»

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ មេ​សា ២០២១​ លោក គង់ វិមាន អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហោះ​រូបភាព​ស្លាក​រថយន្ត នៅ​លើ​ហ្វេ​ស​ប៊ុ​ក និង​បញ្ជាក់​ច្បាស់​ថា“​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូនមិន​មាន​គោល​ការ​ណ៏ ឬ​ច្បាប់​ណា ដែល​អនុញ្ញាត​អោយ​ប្រើប្រាស់​ប្រភេទ​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​របៀប​នេះ​ទេ​” ។

មន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា នេះ​ជា​ស្លាក​លេខ​ក្លែងក្លាយ ដែល​អ្នក​ប្រើប្រាស់ ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័នរដ្ឋ និង​គណបក្ស ។ លោក បាន​ស្នើ​អោយ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​បន្ទាន់ ។

កាលពី​ថ្ងៃ​ទី​២៥ មីនា ២០២០ កន្លង​មក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​បាន​ប្រកាស​ហើយ​ថា ផ្លា​ក​សម្គាល់​រថយន្ត «​កម្ពុជា​-​ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹ​ម​» គឺ​ខុសច្បាប់ ផ្ទុយ​ពី​ស្មារតី​អនុក្រឹត្យ លេខ​៧៣ អន​ក្រ​.​បក ស្តី​ពី ការ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ ចុះ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ។

ម្ចាស់​រថយន្ត​ដែល​មាន​ភិនភាគ ខាងលើ ត្រូវ​ដក​ផ្លា​ក​លេខ​នេះ​ចេញ​ជា​បន្ទាន់ ! រួច​ធ្វើការ​ចុះបញ្ជី​បំពាក់​ផ្លា​ក​លេខ​ស្របច្បាប់ឲ្យ​បាន​ត្រឹមត្រូវបើ​មិន​ដូច្នោះ​ទេក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធនឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​តាំងពីពេលនោះមកជាង១ឆ្នាំហើយ រហូត មកដល់​ពេល​ថ្មី​ៗនេះ បែរជារថយន្ត​ស្លាក​លេខ​ខុសច្បាប់​នេះ បន្ត​ធ្វើ​ចរាចរតាមដង​ផ្លូវយ៉ាងរំភើយ ៕

 

 

Leave a Reply

(*) Required, Your email will not be published