បែកធ្លាយ លោក ឡេ ច​ន្ទ័​សង្វាត ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យនិង​​ក្រុមគ្រូពេទ្យ ផឹកស៊ី រាំ ច្រៀង រំលោភ​បំរាម​កូ​វិដ​-19 !

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ប្រាប់ថា ថ្មីៗ​នេះ​លេច​ នូវ​រូបភាព​បែកធ្លាយ របស់ លោក ឡេ ច​ន្ទ័​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បន្ទាយមានជ័យ និង​គូកន បង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ​គ្នា​ដែល​ប្រព្រឹត្តទៅ​នៅ កន្លែងធ្វើការ កាល ពី​ថ្ងៃទី​១៤​ខែមេសា​២០២១ បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

ប្រភពព័ត៌មាន ពី​មន្ត្រី​សុខាភិបាល ខេត្តបន្ទាយមានជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា អ្នកចូលរួម​សេព​ គ្រឿង​ស្រវឹង ជាមួយ​លោក ឡេ ច​ន្ទ័ សង្វាត​ នោះ មានដូចជា ក្រុម​ពេទ្យ ស្ម័គ្រចិត្ត តៃកុង​ឡាន និង ប្រធាន​កម្មវិធី អេ​ដ​ស៌​នៃ មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណ មន្ទីរសុខាបាល​ខេត្តបន្ទាយមានជ័យ​ យ៉ាងសប្បាយ​អឺងកង​ ដែលបានល្មើស​បំរាម ​ស្តីពី​វិធានការ​ទប់​ស្តា​ត់ ខូ​វិដ​-19 ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់។ ធ្វើឲ្យប្រជាពលរដ្ឋ​រស់នៅម្តុំនោះ បាននាំគ្នាថត​​ ហើយបង្ហោះ​យ៉ាងព្រោងព្រាត។

គួរបញ្ជាក់ថា កាល​ថ្ងៃទី​១៧ ខែមេសា​២០២១ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដកហូត​ឋានន្តរសក្ដិ​ផ្កាយ​២ និង​បណ្ដេញ​លោក អ៊ុង ចាន់​ធួ​ក ចេញពី​ក្របខណ្ឌ​មន្ត្រីនគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ តាម​សំណើ​របរ​បស់ នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ​ហ៊ុន សែន ពាក់ព័ន្ធ​នឹង​រឿង​ជួបជុំគ្នា​រៀបចំ​កម​កម្មវិធី​ជប់លៀង ច្រៀង​រាំ និង​លេង​ប៉ាត​ម្សៅ​នៅ​យប់​ថ្ងៃទី​១៦ ខែមេសា​។ តុលាការ ក៏បាន​សម្រេច​ឃុំខ្លួន​លោក​និង​បក​បក្ខពួក​ដាក់ពន្ធនាគា​រ​បណ្ដោះអាសន្ន​ទៀតផង ។​​ បើ​យ៉ាងនេះ​មែន​នោះ ពលរដ្ឋ​ជាទូទៅ កំពុង​ចាំមើល ថា​តើ វាសនា​របស់ លោក ឡេ ចន្ទ​សង្វាត ដូចគ្នា​នឹង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ចាន់ធូ​ក ឬ​យ៉ាងណា ? ។​

​ច្បាប់​ស្ដីពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​មាត្រា​១០ ចែងថា​  អំពើ​ដោយ​ចេតនា​មិន​គោរព​ដល់​វិធានការ​រដ្ឋបាល​ដែល​បានដាក់​ចេញ​ស្របតាម​ច្បាប់​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១​លាន​រៀល (១.០០០.០០០) ទៅ ៥​លាន​រៀល (៥.០០០.០០០)​។ ជនល្មើស ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ១០​លាន​រៀល​(១០.០០០.០០០)  ៕

 

ព័ត៌មាន​បែកធ្លាយ​ខាងលើ មិនអាចទាក់ទង បញ្ជាក់ពីលោក ឡេ ច​ន្ទ័​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បន្ទាយមានជ័យ បាន​នៅឡើយ​ទេ ។

 

 

Leave a Reply

(*) Required, Your email will not be published