លោក គិន លី អតីត​ប្រធាន​សាខា​គយ​ កំពង់​ផែ​​ក្រុងព្រះសីហនុ ទទួល មរណភាព ដោយ​ជំងឺ​កូ​វី​ដ​-១៩

, , Leave a comment

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ និង​សូម​ជម្រាប​ជូន ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​មន្ត្រីរាជការ​គយ និង​រដ្ឋាករ​ទាំងអស់​មេត្តា​ជ្រាប​ថា លោក គិ​ន លី មន្ត្រី​ចូល​និវត្តន៍ ដែល​ជា​អតីត​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់​ផែ ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​ទទួលមរណភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង ០៨:០០​នាទី ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ស្ថិត​ក្នុង​បរិយាកាស​ ដ៏​សែន​ក្រៀមក្រំ​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សូម​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ ព្រមទាំង​ញាតិ​មិត្ត​ទាំងអស់​នៃ​សព ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​នា​ពេល​នេះ ។ សូម​វិញ្ញាណក្ខន្ធ លោក គិ​ន លី បាន​បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

 

Leave a Reply

(*) Required, Your email will not be published