បែកធ្លាយ!ជនពាលបនល្បែងជល់មាន់ខុសច្បាប់នៅស្រុកជើងព្រៃបំផ្លាញរថយន្តអ្នកកាសែត លោក កាំង គឹមហុង អធិការរងបង់លុយ $500 បញ្ចប់រឿង

, , Leave a comment

ខេត្តកំពង់ចាម  ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ​មានករណីហឹង្សា វាយបំបែកកញ្ចក់រថយន្ត អ្នកសារព័ត៌មាន បណ្ដាលឲ្យបែកកញ្ចក់ ខ្ទេចអស់ នៅចំណុចច្រកចូលសង្វៀនប្រជល់មាន់មួយកន្លែង ដែលស្ថិតនៅ ភូមិឈើទាល ឃុំតសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បង្ករឡើងដោយក្មេងទំនើង មួយក្រុម ដែលជាបក្ខពួករបស់ម្ចាស់សង្វៀនប្រជល់មាន់ខុសច្បាប់ខាងលើ ខណះអ្នកយកព័ត៌មានប្រចាំអង្គភាព ANhot news បានធ្វើដំណើរជាក្រុម ក្នុងគោលបំណងផ្តិតយករូបភាព ដើម្បីរាយការជូនមន្ត្រីថ្នាក់ស្រុក-ខេត្តកំពង់ចាម មកធ្វើការហាមឃាត់ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសជៀសវាងមានការជួ បជុំដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រោយមានហិង្សាលើអ្នកសារព័ត៌មានលោក នួន រឿន ក៍ទៅប្តឹងនៅអធិការស្រុកជើងព្រៃ តែប៉ូលិសមិនទទួលបណ្តឹង ជនរងគ្រោះ ក៍រត់ទៅប្តឹង កងរាជអវុធហត្ថស្រុកជើងព្រៃក៍គេមិនទទួលដែរ ជនរងគ្រោះ ក៍ហៅទូរសព្ទ ទៅឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រៀបរាប់ដំណើររឿងខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា ក៍បញ្ជារភ្លាមមកអជ្ញាធរស្រុកជើងព្រៃ ស្រាវជ្រាវរឿងនេះ ជាបន្ទាន់។ក្រោយពីទទួលបានបទបញ្ជារ យ៉ាងមឺងមាត់ពីអភិបាលខេត្តកំពង់ចាម លោកវរសេនីយ៍ទោ ជាង សែ អធិការរងទទួលផែនសណ្តាប់ធ្នាប់ ក៍បានហៅអ្នកសារព័ត៌មានដែលរងគ្រោះមកអធិការស្រុកជើងព្រៃដើម្បីសួរនាំ។ស្រាប់តែលិចមុខលោកវរសេនីយ៍ កាំង គឹមហុង អធិការរងស្រុកជើងព្រៃ សង្ស័យមេបន វង់ល្បែងខុសច្បាប់ មកបំភ្លៃថា ករណីហិង្សាខាងលើ គឺជារឿងគ្រោះថ្នាក់ចរាចរណ៍ ទៅវិញដោយយកមនុស្សម្នាក់ ចូលមកទទួលកំហុស ហើយសងទៅជនរងគ្រោះ ដែលខូចខាតរថយន្តចំនួន$500 ដើម្បីបញ្ចប់រឿង។

ដោយមានការភ័យខ្លាច ពីជនអន់ពាលធ្វើបាប តាមផ្លូវម្តងទៀត លោក នួន រឿន អ្នកយកព័ត៌មាន ក៍សុខចិត្តខាំមាត់សង្កត់ចិត្ត ទទួលលុយពីលោក វរសេនីយ៍  កាំង គឹមហុង អធិការរងស្រុកជើងព្រៃ ហើយក៍បើករថយន្តទាំងខូចខាត ត្រឡប់មកស្នាក់ការសារព័ត៌មានរបស់ខ្លួនវិញទាំងអស់សង្ឃឹម។

គេមិនដឹងថា តើលោក វរសេនីយ៍ កាំង គឹមហុង អធិការរងស្រុកជើងព្រៃជាអ្នកកាងបនល្បែងជល់មាន់ខុស ច្បាប់ នោះឬយ៉ាងណា?  ទើបយកប្រាក់ ចំនួន$500 មកដោះស្រាយជាមួយអ្នកកាសែតដើម្បីបញ្ចប់រឿង ករណីជើងកាងបនល្បែង ជល់មាន់ខុសច្បាប់ វាយបំបែកកញ្ចក់រថយន្ត អ្នកកាសែតខ្ទេចអស់។ប្រជាពលរដ្ឋបានសំណូមពរ ដល់ឯកឧត្តមអ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមមេត្តាបង្ក្រាបបិទទីតាំងបញ្ជល់មាន់មួយកន្លែងនេះផង ដើម្បីទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែរីករាលដាលជាសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំបីកុំបីការពារឱមានប្រសិទ្ធភាពខ្ពស់។

សូមរំលឹកថា មួយរយះពេលកន្លងមកនេះសមត្ថកិច្ចក្នុងស្រុកជើងព្រៃមិនដែល ខ្វល់ខ្វាយក្នុងរឿងបង្ក្រាបនោះទេបណ្តែតបណ្តោយឲ្យល្បែងស៊ីសងក្នុងទឹកដីខ្លួនគ្រប់គ្រង

កើតមានទាំងថ្ងៃ ទាំងយប់ផ្ទុយឆកល្វែងទៅនិងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៩ចំណុចនោះ  ៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published