ប្លែកហួស! ឈ្មោះ ទូច ហឿន ឈ្មួញរកស៊ីដីធ្លីដ៏ល្បី ប្រចាំខេត្តមណ្ឌលគិរី ត្រូវបានតុលាការសម្រេចដោះលែង ជាលើកទី២ វិញហើយ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពព័ត៌មានភ្ញាក់ផ្អើលករ ឈ្មួញរកស៊ីដីធ្លីដ៏ល្បី ប្រចាំខេត្តមណ្ឌលគិរី ដែលសម្បូររឿងអាស្រូវ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦មិនា២០២១តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសរីភាពជាលើកទី២វិញហើយ កាលពី ល្ងាចថ្ងៃទី២៩ មិនា ២០២១ ក្រោយពីឃាត់ ខ្លួនរយះពេលខ្លីរួចមក។

បើតាមអ្នកនាំពាក្យសាលា ដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់យ៉ាងខ្លីថា«ករណីខាងលើ ចៅក្រមអត់ឃុំទេ»។

ប្រភពបញ្ជាក់ថា ក្រោយមានពាក្យបណ្តឹងពីឈ្មោះ ស្រេង គីមលាង ភេទស្រី អាយុ 46 ឆ្នាំសញ្ជាតិខ្មែរ និងឈ្មោះ ស្រេងពៅ អាយុ 41 ឆ្នាំ មានអាសយដ្ឋានផ្លូវលេខ 6អា ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សូមប្ដឹងឈ្មោះ ទូច ហឿន ភេទប្រុស អាយុ 37 ឆ្នាំជាតិខ្មែរ ទីកន្លែងកំណើតភូមិរកាខ្នុរ ឃុំកោះច្រែង ស្រុកក្រចេះ ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឈ្មោះ ប៊ុតហុត ភិមផា ភេទស្រីអាយុ 31 ឆ្នាំ លំនៅបច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បក្ស ពួកពីបទប៉ះពាល់កម្មសិទ្ធិឯកជន អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត នឹងធ្វើឱ្យខូចខាតដោយចេតនា។

ជនសង្ស័យពីរនាក់ មានឈ្មោះ ទូច ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យជាមេខ្លោង និងបក្សពួកឈ្មោះ ព្រេង ចិន្តា ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិព្នង មានទីលំ នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ត្រូវបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរី ដឹក នាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៏ត្រី ហែម បូណារ៉ែល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦ មិនា២០២១ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តមណ្ឌលគិរី ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋករណីដីធ្លី និងក្លែងឯកសារសាធារណៈ ។

ក្នុងពាក្យបណ្តឹងបន្តថា កាលអំឡុងខែកុម្ភៈឆ្នាំ 2020 ឈ្មោះទូច ហឿន និងឈ្មោះប៊ុតហុត ភិមផា បានមកកាន់កាប់លើក្បាលដីលេខ 85 ទំហំទទឹង 180 ម៉ែត្របណ្ដោយដល់ អូរពងប៉ះ ដែលជាដីរបស់យើងខ្ញុំ បានកាន់កាប់តាំងពីឆ្នាំ 2005 មកម្ល៉េះ។ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានរបងព័ទ្ធជុំវិញត្រឹមត្រូវតែអ្នក ទាំងពីរខាងលើបានលួចឈូសឆាយដីរបង ហើយសាងសង់របងថ្មីពីឥដ្ឋ ព្រមទាំងជីកស្រះដាំដុះដំណាំនិងសង់ខ្ទមនៅលើដីនោះដោយគ្មានការ អនុញ្ញាត ពីយើងខ្ញុំ។

កន្លងមកយើងខ្ញុំ តែងតែទៅមើលដីនៅទីនោះ តែដោយសារឪពុកឈឺ ទើបរយាលមិនបានទៅ ក្រោយចប់ធុរៈហើយបានទៅមើលដីនោះ ស្រាប់តែឃើញមានធ្វើរបងឥដ្ឋ ឈូសឆាយដី ជីកស្រះ ដាំដំណាំ សាងសង់ខ្ទម នៅលើដីនោះតែម្ដង ជា ហេតុធ្វើឲ្យខូចខាតទ្រង់ ទ្រាយដីរបស់ខ្ញុំ។បន្ទាប់មកនៅពេលយើងខ្ញុំសួរទៅអ្នកធ្វើរបងទើបឈ្មោះទូច ហឿន បាន ចេញមុខប្រាប់ថា គាត់អ្នកធ្វើរបងហើយជាម្ចាស់ដី។ក្នុងពាក្យបណ្ដឹងដដែលនេះ ភាគីដើមបណ្ដឹងបាន ស្នើសុំសំណងជំងឺចិត្ត ចំនួន 10 ម៉ឺនដុល្លារ និងការខូចខាតរបង បង្គោលថ្ម ចំនួន 400 ដើមគិតជាទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារ។

យោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យ កម្លាំងមានសមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅបង្ហាញ ខ្លួននៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី៣១ មិនា ២០២១ ដើម្បីសាកសួរអំពីករណី ផ្តល់សក្ខីកម្មក្លែងក្លាយ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន និងសមគំនិតក្នុងអំពើផ្តល់សុំឲ្យផ្តល់ឯកសារទុច្ចរិក ប្រព្រឹត្តនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។

សូមរំឮកថា កាលពីអំឡុងដើមឆ្នាំ២០២០ លោក ទូច ហឿន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខ្លួនម្តងហើយ និងត្រូវដាក់ឃុំនៅពន្ឋនាគារខេត្តអស់មួយ រយៈពេល ក៏ត្រូវដោះ លែង។ចំណែកលើកនេះមិនទាន់បានមួយដង្ហើមចង្រឹតផង លោក ទូច ហឿន ត្រូវបានដោះលែងម្តងទៀត ដោយខាត់បង់ពេលត្រឹម៤ថ្ងៃប៉ុនណោះ ពិតជាមានសំណាងខ្លាំងណាស់ ។

ជុំវិញ​ករណី​ខាងលើ​នេះ មហាជន​បាន​កោត សរសើរ​ ចំពោះ​ចំណាត់​ក៏​ផ្លូវច្បាប់​ លើ​បុគ្គល ទូច ហឿ​ន ដោយសារ​តែ​ឈ្មោះ​នេះ បាន​បង្ក​ព្យុះ​ភ្លៀង​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​រង​ការ​ឈឺចាប់​ដោយ​បាត់បង់​ដីធ្លី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បុគ្គល ទូច ហឿ​ន នៅ​មាន​សកម្មភាព​ រំលោភ​កាន់ កាប់​ដីធ្លី​រដ្ឋ​ខុសច្បាប់ ដី​សហគមន៍​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ថែម​ទៀត​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ទូច ហឿ​ន ត្រូវ​បាន​ ចាប់​បញ្ជូន​ដាក់​ ព​ន្ឋ​នាគារ​ម្តង​ហើយ​កាល​ឆ្នាំ​២០២០ ក្នុង​ករណី​ដូច​គ្នា​នេះ ប៉ុន្តែ​ឈ្មោះ​នេះ​ចូល​គុក​បាន​ត្រឹម​មួយ​ដង្ហើម​ ច​ង្រឹ​ត​ចេញ​មក​វិញ ក៏​បាន​ពាក់​សក្តិ​បួន​កន្លះ​ទាហាន ខណៈ​ដែល ទូច ហឿ​ន ទើបតែ​ដាក់​ពាក្យ​លាឈប់​ពី​ក្រម​ខណ្ឌ​គ្រូបង្រៀន​ខេត្តមណ្ឌលគិរី កាល ពីដើម​ខែកុម្ភៈ ២០២១​។​ហេតុ​អ្វី​បុគ្គល​នេះ អាច​កាន់​ក្រប​ខណ្ឌ​ការងារ​រដ្ឋ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ពេល​តែ​មួយ។

ករណីខាងលើ មិនអាចទាក់ទងការបញ្ជាក់ពីសមីខ្លួនឈ្មោះ ទូច ហឿ​ន បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published