គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់!ឡានមួយគ្រឿង ក្រឡាប់ ស្លាប់មនុស្សមួយឡាន!

, , Leave a comment

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិថ្នល់បត់ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កឡើងដោយខ្លួនឯង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A 0409 របស់ក្រុមហ៊ុន អក្សរ ខេ K ក្រឡាប់បណ្តាលឲ្យអ្នកបើកបរម្នាក់ និងអ្នករួមដំណើរចំនួន០៣នាក់ ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុទាំង៤នាក់។

ជនរងគ្រោះទី១.ឈ្មោះ សួន សុជា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់) ,ទី២.ឈ្មោះ ឧត្តម អាយុប្រហែល២៥ឆ្នាំ រស់នៅខេត្តព្រៃវែង(ស្លាប់) ,ទី៣.ឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅ ខេត្តកំពង់ស្ពឺ (ស្លាប់) ,ទី៤.ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ (ស្លាប់) ។

កម្លាំងសមត្ថកិច្ចនគរបាល ជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងខាង លើ ដើម្បីធ្វើកំណត់ហេតុ ។ ចំណែកសាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Leave a Reply

(*) Required, Your email will not be published