ស្រុកបន្ទាយស្រី ៖ សេចក្តីរាយការណ៍ប្រាប់ថា រថយន្តធុនធំដឹកទំនិញ បុករថយន្តមន្ត្រីគយនិងរដ្ឋាករ ពីក្រោយពេញទំហឹង បណ្តាលឲ្យធ្លាក់ស្នាមភ្លោះ បង្កមនុស្ស៤នាក់រងរបួស។ហេតុការណ៍បានកើតឡើងនារសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នៅលើដងផ្លូវជាតិលេខ ៦៧(ហាយវេ)ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយស្រីដែលស្ថិតក្នុងហេតុការណ៍បានអោយដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រនេះ បង្ករ ឡើងដោយរថយន្ត ម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប្រស្រែលេី ឃុំវិហារលួង ក្រុងសួងខេត្តត្បួងឃ្មុំ មានអ្នករួមដំណេីរម្នាក់ ក្នុងទិស ដៅពីត្បួងទៅជេីង។ រថយន្តខាងលើបានបុក នឹងរថយន្តមួយគ្រឿងទៀតពីក្រោយម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10. 2- 0285 ដែលបេីកបរដោយឈ្មោះ លិញ លោ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់ នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប ជាមន្ត្រីអាវុធហត្ថ មានអ្នករួមដំណេីរចំនួន០៣នាក់ ក្នុង ទិសដៅស្របគ្នា បណ្តាលអោយធ្លាក់ស្នាមភ្លោះ ហើយមនុស្ស៤នាក់ បានរងរបួសធ្ងន់និងស្រាល ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។
មន្ត្រីនគរបាល មិនបានបញ្ជាក់ពីមូលហេតុនៃនោះ ផ្តើមចេញពីអ្វី ហើយអ្នករងរបួសជាអ្នកណាឡើយ។តែប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដែលធ្លាក់ស្នាមភ្លោះ ជារបស់គយនិងរដ្ឋាករ ដែលរួមដំណើរដោយមន្ត្រីអាវុធហត្ថ។ រថយន្តរងគ្រោះ បានបើកប្រដេញស្ទាក់ និងរារាំង រថយន្តដឹកទំនិញ កាក់យកលុយ ក្នុងគ្រាដែលរថយន្តទំនិញ កំពុងមានល្បឿន ហើយរថយន្តមន្ត្រីគយ នៅរេរ៉ពីមុខ ក៍ត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង។តែប្រភពមិនបានបញ្ជាក់ថា រថយន្តធ្លាក់ស្នាមភ្លោះនោះ ជាមន្ត្រីគយខេត្តឬមន្ត្រីគយក្រសួងនោះឡើយ។
ប្រភពបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ នៅចំណុចជិត ភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។រថយន្ត TOYO TA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10. 2- 0285 ខាងលើ ធ្លាប់បាន ដេញចាប់រថយន្ត ដឹក ទំនិញ ដែលមិនបានបង់លុយអោយ !ទើបធ្វើឲ្យលោកគយខឹង ចាប់ អូសឡានដឹកទំនិញ យកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ជះឥវ៉ាន់ពេញផ្លូវធ្វេីអោយមន្ត្រីគយនាំគ្នាបេីករថយន្តរតគេចអស់ ដោយមិន ខ្វល់ ពីការអនុវត្តច្បាប់នៃទំនិញខុសច្បាប់នោះឡើយ។ករណីនោះ ប្រភពនៅជំវិញខេត្ត បានរិះគន់ថា មួយរយះគេសង្កេតឃេីញ រថយន្តមន្ត្រីគយដេញកាក់ឡានដឹកទំនិញ តាមដងផ្លូវបង្ក អោយមានការភ្ញាក់ផ្អើលជារឿយៗ រួចក៌ដោះលែង អោយទៅវិញធ្វេីអោយពលរដ្ឋ មានចម្ងល់យ៉ាងខ្លាំងជាក់ស្តែង ក្នុងការដេញឡាន របស់មន្ត្រីគយនេះផងដែរមិនដឹងថាជាកម្លាំងគយខេត្តសៀមរាបឬក៏គយចល័តបើករថយន្តគយមានស្លាកលេខរដ្ឋស៊េរីហាយប្រីត ពណ៌ទឹកប្រាក់ និងឡានមួយគ្រឿង ទៀតម៉ាកកូរ៉ូឡា មានអំណាចបើកឡានប្រដេញរថយន្តដឹកទំនិញ គ្រប់ប្រភេទយកលុយតាមតែអំពើចិត្តដោយមិនខ្លាចច្បាប់សោះឡើយ។
ករណីនេះ អ្នកយកព័ត៍មាន ពុំអាចទំនាក់ទំនងសុំការពន្យល់ពីមន្ត្រីគយ ដែលរងរបួសនោះទេ៕



