អាណិតខ្លោចចិត្ត!ព្រោះតែបំបៅកូន ក្នុងម៉ោងការងារ ស្ត្រីប៉ូលីស ម្នាក់ ត្រូវបានមេ អោយធ្វើលិខិតសំទោសកំហុស

, , Leave a comment

ស្រុកសៀមប៉ាង ៖ ស្រ្តីជានគរបាល ដែលបំបៅដោះកូន ពេលបំពេញការងារ ហើយបានបង្ហោះក្នុងបណ្តាញហ្វេសប៊ូក នៅរសៀលថ្ងៃ ៩ មីនា នេះ អធិការស្រុកនគរបាល ស្រុកសៀមប៉ាង  បានហៅនគរបាលជារូបស្រ្តី មកធ្វើកិច្ចសន្យា ព្រោះបំបៅដោះកូនពេលធ្វើការ ក្រោមហេតុផលថាប៉ះពាល់ដល់កិត្តិយស នគរបាល និងស្ត្រីខ្មែរ។ ក្នុងនោះនគរបាលស្ត្រី ក៏បានសន្យាដោយឈប់ធ្វើបែប នេះទៀត ។ធ្វើអោយមានការរិះគន់ជុំទិស ពីសំណាក់អ្នកលេងហ្វេសប៊ូក ។ដូចជា លោក ផែង វណ្ណះ បានសរសេរថាដេីម្បី​កូនទោះបីម៉ែត្រូវមេ​ព្រមាន​និងស្ដីបន្ទោស​រហូតចាប់បង្ខំអោយម៉ែ​ធ្វើ​កិច្ចសន្យា​ក៏ម៉ែ​ព្រមដែរ​ តែ​ម៉ែមិនទុកអោយកូនស្លាប់ទេ​ ។តេី​មាត្រា​ទី​ ប៉ុន្មាន​ ដែល​ មន្ត្រី​រាជការ​ជាស្ត្រី​មិនអាច​បំបោះដោះកូនបានពេល​កំពុង​បំពេញ​ភារកិច្ច​ ? បេីនៅ​ប្រទេសគេវិញ​ សូម្បីតែ​ សមាជិក​សភា​ ឬ​ នាយករដ្ឋមន្ត្រី​ជាស្ត្រី​ ក៏យកកូនមកបំបៅ​ពេល​កំពុង​ធ្វើ​ការ​ និង​ ពេល​កំពុង​ប្រជុំដែរ​ ហេីយផ្សាយ​ពេញបណ្ដាញ​ព័ត៌មាន​ទៅទៀត​ ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៩ មីនានេះថា  «ឱលោកនាយអើយលោកនាយ តើលោកនាយកើត ចេញពីនរណាទៅ ? បានជាលោកនាយមិនយល់ពី តម្លៃជាម្តាយសោះអញ្ចឹង លោកនាយគួរលើកទឹកចិត្ត ភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះ គាត់ខំបម្រើជាតិផង  បម្រើអង្គភាពផង  និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុលោកនាយឲ្យគាត់ ធ្វើកិច្ចសន្យាបែបនេះទៅវិញ? លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យ មនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីកាលះបង់របស់ម្តាយហើយឲ្យកូនៗគ្រប់រូបដឹងគុណផង ខ្ញុំអស់អីនិយាយហើយលោកនាយអើយ ប៉ុន្តែបើមានបងប្អូនណាស្គាល់លោកស្រីប៉ូលីសដែល

 

Leave a Reply

(*) Required, Your email will not be published