ឈ្មួញមានអំណាច សម្រុកដឹកជញ្ជូនឈើ ចេញទៅវៀតណាម តាមច្រកដាក់ដាំ យ៉ាងគំហុក គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែ អាចដឹកជញ្ជូនឈើ តាមរថយន្តធុនត្រាចេញពី ដែនជម្រក

សត្វព្រៃស្រែពក ក្នុងស្រុកពេជ្រាដា នឹងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងពីតំបន់ផ្សេងៗ ទៀត បន្តដឹកចេញឆ្ពោះទៅកាន់ចេញទៅវៀតណាម តាមច្រកដាក់ដាំ យ៉ាងរលូន មិនមានសមត្ថកិច្ចជំនាញបង្រ្កាបសោះឡើយ។ប្រភពបានឲ្យដឹងទៀតថាលោក យូ សុធា នាយ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ជាអ្នកមានសិទ្ធិអំណាច ធំធេងជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម យ៉ាងដុះស្លែ។ចំណែក លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ហែម បូណារ៉ែល​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនទាន់ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ដែលកើតឡើងយ៉ាងគំហុកនោះទេ។

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា​ខណៈ​ដែល​មជ្ឈដ្ឋានទូទៅ​កំពុង​ភ្លេច​ ខ្លួន ហើយ​កំពុង​ចាប់អារម្មណ៍​នឹង​ជំងឺកូវីដ​១៩នោះ ឈ្មួញក៏​កំពុងសម្រុកដឹកឈើចេញទៅប្រទេស​វៀតណាម​តាមច្រក​ដាក់​ដាំ យ៉ាង​គគ្រឹកគគ្រេង ​ហើយ​លោក យូ សុធា មេ​ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វានេះ ក៏​កំពុងសប្បាយប្រមូល​លុយ​ផងដែរ​។ ឈ្មួញនៅតែអាចធ្វើ សកម្មភាពដឹកជញ្ជូនឈើ ពីស្រុកកែវសីមា ស្រុកអូររាំង និងស្រុកពេជ្រាដា ចេញទៅស្រុក វៀតណាមយ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅ សេស សល់ក្នុងស្រុក កែវ​សីមា ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្តីវិនាស ព្រោះប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បណ្តោយឲ្យបទល្មើស​ព្រៃឈើ កើតឡើងគ្មានទីបញ្ចប់។ 

ប្រជាពលរដ្ឋបានរិះគន់ថា កន្លងមកមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែឈ្មួញ ណាដែលមិនបង់លុយ តាមការកំណត់ ឬរថយន្តដឹកឈើ ដែលបែកកង់ ទៅមុខមិនរួចប៉ុណ្ណោះ រីឯឈ្មួញដែលបង់លុយតាមការកំណត់អាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួលគ្មានការរំខានឡើយ៕

 

Leave a Reply

(*) Required, Your email will not be published