ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់ខុសច្បាប់នៅព្រៃខ្មោច_ព្រៃឬស្សី គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ ពលរដ្ឋ​រស់នៅក្នុងឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មំចាំមើលលោក​ម៉ុន មា​គ៌ា ស្នងការ ដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ ឡើងកាន់តំណែង​ថ្មីៗ​នេះ មាន​ចំណាត់​យ៉ាងណា ចំពោះ​លោក ឯក សារិន មេប៉ុស្ទិ នគរបាលឃុំទន្លេបិទស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មំ ឃុបឃិតអោយឈ្មោះ ហាន បនបើកសង្វៀន​ប្រជល់ មាន់បៀអាប៉ោងខុសច្បាប់ នៅព្រៃខ្មោច-ព្រៃឬស្សី ស្ថិតនៅឃុំទន្លេបិទ បើកលេងជាប្រចាំយ៉ាងកក្រើក ដោយផ្គើនបទបញ្ជាថ្នាក់លើនិងផ្គើន ភូមិ-ឃុំសុវត្ថិភាព គ្មានអ្នកណាហ៊ានប៉ះពាល់សោះឡើយ។មិនតែប៉ុណ្ណោះ ក្រុមមេល្បែងបាន​អះអាង នឹង​គៀងគ​រពួក​ញៀន​ល្បែង អោយ​ចូល​លេង ម៉ា​សុខ​ស្រួល ចុះ ព្រោះ​មេបនល្បែងឈ្មោះហាន និងមេប៉ុស្ទិឈ្មោះ ឯក សារិន បាន​រត់​ការ​ បែងចែកផលប្រយោជន៍ ពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ អស់ ហើយ កុំ​អោយ​អតិថិជន របស់​ខ្លួន​ព្រួយបារម្ភ​។​

​ប្រជាពលរដ្ឋ បាន​កត់ សម្គាល់​ថា តាំងពី​មាន សង្វៀន​បញ្ជល់មាន់ វង់​បៀរ អាប៉ោង ក្នុង ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មំ ក្រុម​អ្នក​ញៀន​ល្បែងលេង​ក្នុង​ព្រៃ​ឬ​ស្សី រហូតមកដល់​ពេលនេះ​គឺ​មិនដែល​ឃើញលោកអធិការដ្ឋាន​ស្រុកនឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំចាត់វិធាន ការ​បង្ក្រាប ទីតាំង​ជល់​មាន់​របស់ឈ្មោះហាននិងមេប៉ុស្ទិឈ្មោះឯកសារិននៅឡើយ​ទេ​។​

​ពលរដ្ឋរស់នៅ​ជិត សង្វៀន​ ប្រជល់មាន់ បាន​បន្ត​រិះគន់ថា ល្បែងស៊ីសខុសច្បាប់ ក្នុង​ឃុំ​ទន្លេបិទស្រុក​ត្បូងឃ្មំបើក​លេង​យូរ​ខែ យូរ​ឆ្នាំ​មកហើយ អ្នកខ្លះ​ចាញ់​អស់​លុយរាប់​លាន​រៀល រាប់ពាន់​ដុល្លារ​នឹង​ឈាន​ដល់​ប្រចាំ​ទ្រព្យ សម្បត្តិ​ផ្សេងៗ ដូចជា រថយន្ត ម៉ូតូ ប្លង់ដី គ្រឿងអលង្ការ​ជាដើម ។​

​ម្យ៉ាង​វិញ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច គ្រប់​លំដាប់ ថ្នាក់ រក្សា​ភាព​ស្ងៀមស្ងាត់ ឬមួយ សម្ងំ​ទទួល​ផល ប្រយោជន៍ ពី​ម្ចាស់​បន​ល្បែង បាន​ជា​មិន​មាន​វិធានការណ៍ ចុះបង្ក្រាប​សោះ​។​

ប្រជាពលរដ្ឋ​អំពាវនាវ ជាថ្មី​ម្តង​ទៀត​ឲ្យ លោក​ ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ ទេីប​កាន់តំណែង​ថ្មី និង​លោក ជាម​ច័ន្ទ សោភ័ណ្ឌ អភិបាល ខេត្ត​ត្បូងឃ្មុំ មេតា្ត​ចាត់ វិធានការ បង្ក្រាប​ល្បែង ស៊ី សង​ខុសច្បាប់ ក្នុងឃុំទន្លេបិទ ស្រុក​ត្បូងឃ្មំរបស់​ឈ្មោះ ហាន និងមេប៉ុស្ទិទន្លេបិទឈ្មោះ ឯក សារិន ជាបន្ទាន់​។

​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បាន​លើកឡើង​ថា ផ្តើមចេញ ពី​ល្បែងស៊ីសង​ខុស ច្បាប់ ទើប​បច្ចុប្បន្ន ក្នុង​ឃុំ​ទន្លេបិទ កើតមាន​អំពើ​ចោរ កម្ម និង​អំពើហឹង្សាក្នុង​គ្រូ​សារបទ ល្មើស​ កើតមាន​ផ្សេងៗ ធ្វើឲ្យប៉ះពាល់​ដល់ សន្តិសុខ​សង្គម​និង​គ្រឿង ញៀន រីក​រាលដាល​គូរ​អោយ​កត់សម្គាល់ ៕

 

​លោក ឯក សារិន មេប៉ុស្ទិ នគរបាលឃុំទន្លេបិទស្រុកត្បូងឃ្មំ
លោក​ម៉ុន មា​គ៌ា ស្នងការ ដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ

 

Leave a Reply

(*) Required, Your email will not be published