ទង្វើមិនប្រក្រតីរបស់លោក ភោគ វិបុល មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨៩១ ត្រូវបានលាតត្រដាង

, , Leave a comment

ខេត្តបន្ទាយមានជ័យ ថ្មីៗនេះករណីលោក ភោគ វិបុល មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨៩១​​ ឃុបឃិតជាមួយឈ្មួញ ផ្តល់ទីតាំងឲ្យឈ្មួញ​វេចខ្ចាប់គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលពីស្រុកសៀម ហើយដឹកជញ្ជូនទៅកាន់ទីផ្សារនោះត្រូវបានប្រជាពលរដ្ឋ​ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត លាតត្រដាងជាសាធារណៈ។ ដូច្នេះលោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​គួរពិនិត្យឡើងវិញជាបន្ទាន់​ដើម្បីកុំឲ្យលោក ភោគ វិបុល មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨៩១ ធ្វើអ្វីៗតាមអំពើចិត្ត​ទៀត​។ ដោយហេតុថា គ្រឿងក្នុងមាន់និងគ្រឿងក្នុងជ្រូកបានលោក ភោគ វិបុល ផ្តល់ទីតាំងឲ្យឈ្មួញវេចខ្ចប់នោះជាប្រភេទចំណីរអាហារខូចគុណភាពមានលាយសារធាតុគីមី ហើយគ្មានច្បាប់អនុញ្ញាតឲ្យនាំចូលនោះទេ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំង​ដែលលោក ភោគ វិបុល មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨៩១ ឃុបឃិតឲ្យឈ្មួញវេចខ្ចប់គ្រឿងក្នុងមាន់និងគ្រឿងក្នុងជ្រូកខូចគុណភាពនោះនៅផ្ទះមាត់អូរ ជាប់ព្រំដែនសៀមក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ​បើគ្មានការបើកដៃពីសំណាក់​មន្ត្រីពេទ្យសត្វ​និងសមត្ថកិច្ចនៅច្រកព្រំដែនទេនោះគឺឈ្មួញមិនអាច​នាំគ្រឿងក្នុងមាន់និងគ្រឿងក្នុងជ្រូកពីប្រទេសសៀម មកវេចខ្ចប់ក្នុងទីតាំងខាងលើបានឡើយ។ ក្នុងនោះលោក ហ៊ុយ ទូច មេពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ត្រូវបានគេដឹងថា តែងតែបើកដៃឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តទើបឈ្មួញអាចនាំចូលគ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូកពីប្រទេសសៀមយ៉ាងរលូន។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា គ្រឿងក្នុងមាន់ដូចជាកោះមាន់ ថ្លើមមាន់ ហើយមានទាំងសាច់មាន់និងគ្រឿងក្នុង​ជ្រូកខូចគុណភាពតែងត្រូវឈ្មួញនាំចូលមកវេចខ្ចប់នៅទីតាំងរបស់លោក ភោគ វិបុល មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨៩១ យ៉ាង​រលូន។ ហេតុនេះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង​លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ គួរចាត់វិធានការទ​ប់ស្កាត់ជាបន្ទាន់ ព្រោះ​ទំនិញប្រភេទចំណីរអាហារខូចគុណភាពនិងមានលាយសារធាតុគីមីអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋខ្មែរជាអ្នកទទួលទាន៕

លោក ភោគ វិបុល មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨៩១
លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
លោក ហ៊ុយ ទូច មេពេទ្យសត្វ ខេត្តបន្ទាយមានជ័យ

 

Leave a Reply

(*) Required, Your email will not be published