ឆេះ​ឃ្លាំង​កម្ទេចក្រណាត់នៅ​​​​ជិត​ភ្នំ​ប្រុស​​ភ្នំ​ស្រី​​

, , Leave a comment

ខេត្តកំពង់ចាម​ ៖ នៅ​វេលា​ម៉ោង​ប្រហែល​១២កន្លះ​ថ្ងៃត្រង់​​ថ្ងៃ​ទី​២៧​កុម្ភៈ​ ឃ្លាំងស្តុកក្រណាត់ ​ស្ថិត​នៅ​ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​អគ្គិភ័យ​លេបត្របាក់ ច្រើន​តោនហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គិភ័យចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បន្តបន្ទាប់ ។

ជាមួយ​នោះគ្នា ​​បានឃើញ​វត្តមាន​ឯកឧត្តម​ អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ផងដែរ​​។ 

ក្នុងឱកាសអញ្ជើញ ចូលរួមក្នុងប្រតិបត្តិការ ពន្លត់អគ្គីភ័យខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ គ្រប់ផ្នែកគ្រប់ថ្នាក់ ត្រូវផ្សព្វផ្សាយ នូវវិធានការទប់ស្កាត់ និងបង្ការនូវគ្រោះអគ្គីភ័យ ឲ្យដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមអនុវត្ត ទាំងអស់គ្នា ព្រោះឥឡូវនេះជារដូវប្រាំងដៅហួតហែង ដែលជាហេតុដែលបង្ករឲ្យកើតមានគ្រោះអគ្គីភ័យកើតឡើងផងដែរ៕

 

Leave a Reply

(*) Required, Your email will not be published