ឧកញ៉ា គង់ ក្រឹង ត្រូវ​បានដោះលែង អោយមានសេរីភាព បន្ទាប់ពីជាប់ គុកជាង១ឆ្នាំ ពីបទកាប់បំផ្លាញព្រៃឈើកន្លងមក

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ប្រាប់ថា អតីតមេឈ្មួញឈើដ៏ល្បីឈ្មោះនៅស្រុកស្នួល ខេត្តក្រចេះ គឺឧកញ៉ា គង់ ក្រឹង ត្រូវបានតុលាការខេត្តក្រចេះ ដោះលែងឱ្យមានសេរីភាពវិញហើយ កាលពីថ្ងៃទី១៧.០២.២០២១នេះ។

សូមបញ្ជាក់ថា៖លោកឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈ កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ។ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩បន្ទាប់ពីសួរនាំពាក់ព័ន្ធនិងបទល្មើសព្រៃឈើនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។លុះដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេច ចេញដីកាឃុំខ្លួនលោកឧកញ៉ា គង់ ក្រឹង ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន។ពីបទ«ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណ ។
ប្រព្រឹត្តទៅនៅភូមិច្រាបថ្មី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តាមបញ្ញាត្តិមាត្រា ៩៨ កថាខណ្ឌ ២ ចំណុច១ និងចំណុច៧ ច្បាប់ស្តីពីព្រៃឈើ»។

ការឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ នៅពេលនោះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីនីតិវិធីពីតំណាងអយ្យការ នៃសាលាដំបូងខេត្ត ជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នគរបាលជាតិ ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន ។

សូមជម្រាបថា លោកឧកញ៉ា គង់ ក្រឹង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ពត័មានខាងលើ មិនទាន់ទទួល ការបញ្ជាក់ ពីអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ  ជុំវិញព័ត៌មានខាងលើនេះនៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published