រថយន្ដ៣គ្រឿងបុកគ្នា ផ្ទុះឆេះ២ គ្រឿង បណ្ដាលឲ្យមនុស្ស រងរបួសធ្ងន់ស្រាល ច្រើននាក់ នៅព្រៃវែង

, , Leave a comment

ខេត្តព្រៃវែង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលឲ្យ២គ្រឿងផ្ទុះឆេះខ្ទេចទាំង ស្រុង និងមានមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

អធិការនគរបាលក្រុងព្រៃវែង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងនៅពេលមកដល់ចំណុចកើតហេតុមានរថយន្តមួយ គ្រឿង បានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឲ្យបុកពេញទំហឹងផ្ទុះឆេះរថយន្ត២ គ្រឿង ខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់បានរងរបួសបាក់ជើង២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។

បើតាមលោកអធិការ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់ភ្លើង។ ចំណែកអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈរថយន្ដទាំង៣គ្រឿង បានយកទៅរក្សាទុកបណ្ដោះ អាសន្ននៅការិយាល័យជំនាញ រង់ចាំដោះស្រាយពេលក្រោយ៕

 

 

Leave a Reply

(*) Required, Your email will not be published