អាជ្ញាធរខេត្តប៉ៃលិនបានសម្រេច ដោះផ្ទាំងប៉ាណូកាត់​ទទឹង​ផ្លូវ​ របស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ទាំងកណ្តាលថ្ងៃ

, , Leave a comment

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម​បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ផ្ទាំង​ប៉ាណូ​ធំ​មួយ របស់​ក្រុមហ៊ុន (NNP) របស់​លោកស្រី ទ្រី ដា​ណា ដែល​ដាក់​ទទឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វាក្រុងប៉ៃលិន ត្រូវ​ បាន​អាជ្ញាធរ​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រុងប៉ៃលិន ចុះ​រុះរើ​ចេញ​វិញ ដោយ​អះអាង​ថា មិន​ទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​ដាក់​ទេ ព្រោះមិនមានច្បាប់អនុញ្ញាតឲ្យដាក់ បែរជា លួចដាក់ដោយគ្មានអាជ្ញា​​ធរជំនាញដឹង។

ការ​រុះរើ​ចេញ​វិញ​នេះ ធ្វើ​អោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុង​មានការ​ភ្ញាក់ផ្អើល និង​ងើយ​ឆ្ងល់​យ៉ាង​ខ្លាំង ជា​ពិសេស​អ្នកនៅ​ក្រុងប៉ៃលិន​តែ​ម្តង បន្ទាប់​ពី​ឃើញ​សកម្មភាព​អាជ្ញាធរ ចុះ​ទៅ​ធ្វើការ​រុះរើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន (NNP) ចេញ​ពីលើ​ផ្លូវ ។ករណី​នេះ​មានកា​លើក​ឡើង​ថា បើ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​! ហេតុ​អ្វី​ក៏​ផ្ទាំង​ប៉ាណូ​របស់​ក្រុមហ៊ុន ទ្រី ដា​ណា អាច​ដំឡើង​ដាក់​ផ្សាយ​ទទឹង​ផ្លូវ​សាធារណៈ បាន​បែប​នេះ ?

ករណីខាងលើ គេហទំព័រយើងមិនទទួលការបញ្ចាក់ពី​អាជ្ញាធរ​ខេត្តប៉ៃលិន និង​ក្រុមហ៊ុន (NNP) របស់​លោកស្រី ទ្រី ដា​ណា បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published