ប្រទេសកាមេរូន ៖ អាជ្ញាធរនៃប្រទេសកាមេរូន បានឲ្យដឹងនៅថ្ងៃពុធនេះថា មានមនុស្ស ៥៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្តក្រុង បុកជាមួយរថយន្តដឹកប្រេងឥន្ធនៈ ដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ រថយន្តទាំងពីរយ៉ាង សន្ធោសន្ធៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន TRT នៅយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
លោក Ua Funka Augustine អភិបាលខេត្ត Desang ស្ថិតភាគខាងលិចប្រទេស បាននិយាយថា «សាកសពទាំងអស់ ត្រូវបានភ្លើងឆេះខ្ទេចខ្ទី មិនអាចកំណត់អត្តសញ្ញាណបានទេ»។ ហើយយ៉ាងហោចណាស់ មនុស្ស២៩នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ៕
