ជនដៃដល់ ​សម្លាប់​នគ​របាល ​ត្រូវ​បាញ់​ស្លាប់ ​នៅ​ក្រចេះ​!!

, , Leave a comment

ខេត្តក្រចេះ ៖ អ៊ា​ ណា​រ៉េ​ន​ ជនដៃដល់​សម្លាប់ ​នគរ​បាល​ព្រហ្ម​ទ​ណ្ឌ័​រាជធានី​ភ្នំពេញ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរ ត្រូវបាន​សមត្ថកិច្ច​បា​ញ់​ស្លាប់​ហើយ ។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​ អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​កាសែតដឹង​។

ករណី​ផ្ទុះអាវុធ​សម្លាប់​នេះបានកើត​ឡើង​នៅ​ល្ងាច ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច អូរ​កណ្តៀង ស្រុក​សំបូរ ខេត្តក្រចេះ ដោយសារ​ជនដៃដល់ បាន​បាញ់​តដៃ​ជាមួយ​សម​ត្ត​កិច្ច​មិន​ព្រម​ប្រគល់​ខ្លួន​។​​ជនដៃដល់ ​ដែល​ត្រូវ​បាញ់​ស្លាប់ ឈ្មោះ អ៊ា ណា​រ៉េ​ន ​ដែល​បាន​បាញ់សម្លាប់ លោក​វរសេនីយ៍ រ៉េត ស៊ី​ណាត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​មានទំនាស់​ដោយសារ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ត្រង់​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​រត់គេចខ្លួន​ទៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត​។​

 

Leave a Reply

(*) Required, Your email will not be published