រាជធានីភ្នំពេញ ៖ បុគ្គលិក មន្ត្រីរាជការ នៅក្នុងនាយកដ្ឋាន អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋាន ពន្ធដារ បានសំដែង នូវការមិនសប្បាយចិត្ត និងរិះគន់យ៉ាងខ្លាំង ចំពោះ លោក ហេង ណារិទ្ធ មានតួនាទី ជាអនុប្រធាន នាយកដ្ឋាន អ្នកជាប់ពន្ធធំ នៅតែឆ្ងាញ់ និងតំណែង ក្រាញននៀល មិនព្រមចូលនិវត្តន៍ ខណៈខ្លួន មានឈ្មោះ ចូលនិវត្តន៍តាំងពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៧មកម្ល៉េះប៉ុន្តែមិនដឹងជាគាត់ត្រូវពឹងអាស្រ័យចំណាយថវិកា អន្ត រាគមន៍ ដោយវិធីណាទេស្រាប់តែ នៅមានវត្តមានក្នុងតំណែងជាអនុប្រធាននេះដដែល ។
ក្រុមមន្ត្រី បានលើកឡើងថា លោក ហេង ណារិទ្ធ ស្រឡាញ់អង្គភាព ស្រឡាញ់ការងារ យកចំណេះដឹង បទពិសោធន៍ មកបម្រើជូនរដ្ឋ ឬក៏មិនអស់អាល័យ កន្លែងខ្លួន មានប្រភពសេដ្ឋកិច្ច…? បើនិយាយពី តួនាទី អនុប្រធាន នាយកដ្ឋាន អ្នកជាប់ពន្ធធំ ចំនួន ៦រូប គឺមានតែលោក ហេង ណារិទ្ធ ម្នាក់ដែលមានចំណេះ ជំនាញ មានកម្រិតជាងគេ (ខ្វះបច្ចេកទេសជំនាញ) ហើយត្រូវ ចូលនិវត្តន៍ ប៉ុន្តែគាត់ បន្តនៅធ្វើការ បែបជា បញ្ញើរក្អែក ដើម្បីឆ្លៀតឱកាស ទាញយក ផលប្រយោជន៍ផ្សេងៗ ក្នុងតំណែងនេះ នាំឲ្យប៉ះពាល់ សតិអារម្មណ៍មន្ត្រីរាជការជាបញ្ញវ័ន្តនិងមានជំនាញ ពិសេសបញ្ហាបាត់បង់សាមគ្គីភាពផ្ទៃក្នុង។
លោក ហេង ណារិទ្ធ ជាបុគ្គល ធ្វើការតាមទម្លាប់ រើសអើង មើលស្រាល ដល់មន្ត្រីថ្នាក់ក្រោមចរិតក្រអើតប្រទមមានលក្ខណះ ផ្ទុយស្រឡះ ពីអនុប្រធានផ្សេងទៀត ដែលជាសេនាធិការ អោយលោក ប្រធាននាយកដ្ឋាន ធ្វើការតាមជំនាញ និងប្រកបដោយ ការទទួលខុសត្រូវ។មិនខ្វះទេ អ្នកមានសមត្ថភាព ចំណេះដឹង អាចធ្វើកិច្ចការ ដោយស៊ីជម្រៅ និងកំណែទម្រង់ តម្លាភាព ប្រសើរជាងលោក ហេង ណារិទ្ធ មានទម្លាប់ វប្បធម៍ កេងចំណេញ ទាញផលប្រយោជន៍ ក្នុងតំណែង ពីអង្គភាព បន្សល់ទុក នូវទង្វើមិនគប្បី ប្រឈមការរិះគន់។ យោងតាម លក្ខន្តិកៈមន្ត្រី់រាជការ មានចែងច្បាស់លាស់ ករណីដល់ អាយុចូលនិវត្តន៍ ដូច្នេះលោក ហេង ណារិទ្ធ គួរតែទុកឱកាស ឬលទ្ធភាព ឲ្យអ្នកជំនាន់ក្រោយ បានចូលរួម បញ្ចេញសមត្ថភាព បម្រើអង្គភាព ឲ្យបានរីកចម្រើន។
ទាក់ទងករណីនេះ អង្គភាពព័ត៌មាន កំណើតថ្មី បានព្យាយាមទាក់ទងទៅ លោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ដើម្បីសុំការបំភ្លឺបកស្រាយផងដែរ តែមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ៕
