ខេត្តព្រៃវែង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ង់តិ៍ បុកជាមួយម៉ូតូ ផ្ទុះឆេះ បណ្តាលឱ្យអ្នកជិះម៉ូតូពីរនាក់ស្លាប់បាត់បងជីវិត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។
នៅកន្លែងកើតហេតុបានអោយដឹងថា នៅចំណុចភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្ថិតនៅផ្លូវជាតិ១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក ជាំងឡុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E.3092 បើកពីទិសខាងកើត មកលិច ដោយឈ្មោះ មី សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបុកពីក្រោយម៉ូតូហុងដាC125 ហើយជាប់ម៉ូតូនៅក្រោមរថយន្ត អូស ប្រហែលជិត២គីឡូម៉ែត្រ បណ្តាលឆេះរថយន្ត និងស្លាប់ស្រ្តី២នាក់ គឺឈ្មោះ ផុន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិពោធិ៍វង្សឃុំថ្កូវស្រុកកំពង់ត្របែកខេត្តព្រៃវែងនិងអ្នករួមដំណើរម្នាក់ ឈ្មោះ ឆេង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា យោះាងអាណោចអាធម។
ក្រោយកេីតហេតុសមត្ថកិច្ច បានចេញអន្តរាគមន៍ និងបាញ់ពន្លត់ភ្លេីងភ្លាមៗផងដែរ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់នេះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕


