លោក យី វណ្ណះ ចៅហ្វាយស្រុកកោះសូទិនខេត្តកំពង់ចាម លក់កំពង់ដបន្លិចស្វាយ អោយឈ្មួញស្ងាត់ៗ មិនដាក់អោយថ្លៃជាសាធារណះ រដ្ឋបាត់ចំណូលរាប់ សិបលានរៀល

, , Leave a comment

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ប្រាប់ថា កំពង់ដបន្លិចស្វាយ ស្ថិតនៅភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិនខេត្តកំពង់ចាម ត្រូវបានលោក យី វណ្ណះ ប្រគល់អោយឈ្មួញស្ងាត់ៗ ដោយមិនដាក់ដេញថ្លៃ ជាសាធារណះនោះទេ ធ្វើអោយរដ្ឋខាតបង់ថវិការរាប់សិប លានរៀលក្នុងមួយឆ្នាំៗ ។

សេចក្តីរាយការណ៍បញ្ជាក់ថា ដោយអាងអំណាចលោក យី វណ្ណះ ខ្លួនជាអភិបាល នៃគណះអភិបាលស្រុកកោះសូទិន បានលក់និងប្រគល់កំពង់ដ បន្លិចស្វាយ អោយឈ្មួញស្ងាត់ៗ ដោយមិនបានដាក់ដេញថ្លៃជាសាធារណះនោះទេធ្វើអោយរដ្ឋខាតបង់ថវិការរាប់សិបលាន រៀលក្នុង1ឆ្នាំៗ ។ដោយឡែកឈ្មួញ ក្រោយពីទទួលសិទ្ឋិអំណាច ពីលោក យី វណ្ណះ អភិបាលស្រុកកោះសូទិន គឺបានអនុវត្តន៍ទារប្រាក់ពីពលរដ្ឋឆ្លងកាត់កំពង់ដ តាមអំពើចិត្ត ដោយគិតពីផលប៉ះពាល់ជីវភាពពលរដ្ឋសោះឡើយ។ជាក់ស្តែងមនុស្សម្នាក់និងម៉ូតូ1គ្រឿង2500 រៀលរទេះសេះរឺម៉កម៉ូតូ1ម៉ីនរៀល រថយន្តទេសចរណ៍15000រៀល គឺទារលុយតាមអំពើចិត្ត។ដែលខុសប្លែកពីកំពង់ដរ ដែលគេបានដេញថ្លៃជាសាធារណះ បង់ចំណូលចូលថវិការរដ្ឋ គឺអនុវត្តន៍តាមសៀវភៅបន្ទុក មនុស្សម្នាក់និងម៉ូតូ1គ្រឿង2000រៀល រទេះសេះរឺម៉កម៉ូតូ 4000រៀល រថយន្តទេសចរណ៍10000រៀល។

គេមិនដឹងថា តើលោក យី វណ្ណះ ចៅហ្វាយស្រុកកោះសូទិន ប្រគល់កំពង់ដ បន្លិចស្វាយ អោយឈ្មួញស្ងាត់ៗ ដោយមិនដេញថ្លៃជាសាធារណះនោះ បានប្រាក់ញាត់ហោប៉ាវខ្លួនឯង ប៉ុន្មានរយលានរៀលនោះទេ។

ករណីខាងលើ គេហទំព័រកំណើតថ្មី មិនអាចទទួលការបញ្ជាក់ ពីលោក យី វណ្ណះ ចៅហ្វាយស្រុកកោះសូទិនបាននៅឡើយទេ៕

 

 

Leave a Reply

(*) Required, Your email will not be published