ផ្ទុះ​រឿងអាស្រូវ​ពុករលួយ របស់លោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច

, , Leave a comment

ខេត្តព្រះវែង ៖ ប្រភពពីមន្ត្រីរាជការនៅក្នុងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិព្រះស្តេច ខេត្តព្រះវែង បានឲ្យដឹងថា រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច និងបក្ខពួក៦នាក់​ គឺជារឿងមិនអាចបិទបាំងបានទេ។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីក្រោមឱវាទរបស់លោក យូ ស៊ីឡិ ចំនួន១៦នាក់បានផ្តិតមេដៃប្តឹងជាចំហ ទៅសម្តេចក្រឡាហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យចាត់វិធានការទៅលើលោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច។ នៅក្នុង​លិខិត​បាន ស្នើ​សុំ​ សម្តេច​ក្រឡាហោម ស ខេង ជួយ​ពិនិត្យ និង​ចាត់វិធានការ​ចំពោះ​លោក យូ ស៊ី​ឡិ ដែលមាន​តួនាទី​ជា​ ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ព្រះស្តេច បាន​បង្កើត​ បក្ខពួកនិយម​ជា​ប្រព​ន្ធ័ ក្នុង​មន្ទីរពេទ្យបង្អែក​ព្រះស្តេច​រួមមាន ៖
១.​លោក យូ ស៊ី​ឡិ ជា​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ព្រះស្តេច​
២.​លោក យូ ស៊ីណា ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ព្រះស្តេច (​ត្រូវជា​បង​បង្កើត​របស់លោក​យូ ស៊ី​ឡិ​)
៣.​លោក ហាស់ ចំរើន ជា​អនុប្រធាន​មន្ទីរពេទ្យ (​កិបកេង​ម៉ោង​ធ្វើ​ការងារ​រដ្ឋ​រកស៊ី​នៅផ្ទះ​)
៤.​លោក ឌៀប សាវរ​ត្ន័ ជា​គណនេយ្យ​មន្ទីរពេទ្យ (​ជា​អ្នកចូលរួម​កិបកេង​លុយ​ជា​ប្រព​ន្ធ័ )
៥.​លោក ជួប សេង​វ​ន្នី ទទួលបន្ទុក​ផ្នែក​ពត៌មាន​មន្ទីរពេទ្យ (​ជា​អ្នក​ធ្វើឯកសារ )
៦.​លោក អៀង ចន្ទ​រិ​ទ្ធិ ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​។

បើតាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសុខាភិបាលខេត្តព្រៃវែង មួយចំនួនបានបង្ហើបឲ្យដឹងថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង ទេនោះគឺលោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ដូច្នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនគួរមើលរំលងតទៅទៀតទេព្រោះរឿងអាស្រូវពុករលួយ​របស់លោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិព្រះស្តេច ត្រូវបានមន្ត្រីក្រោមឱវាទ លាតត្រដាង ជាបន្តបន្ទាប់​ ប៉ុន្តែលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយ លោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់ រហូតដល់មន្ត្រីក្រោមឱវាទ១៦រូប ដាក់ពាក់បណ្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

តាមរយៈពាក្យបណ្តឹងរបស់មន្ត្រីក្រោមឱវាទរបស់លោក​ យូ ស៊ីឡិ ទាំង១៦រូប គឺលោក យូ ស៊ីឡិ មិនអាចបិទបាំងអំពើពុករលួយនិងទង្វើមិនប្រក្រតីច្រើនបែបច្រើនយ៉ាងរបស់ខ្លួនបានឡើយ ព្រោះទង្វើទាំងនោះត្រូវបានលាតត្រដាងច្បាស់ៗក្នុងពាក្យបណ្តឹងរួចទៅហើយ។ ហេតុនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរចាត់វិធានការទៅលើលោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច ជាបន្ទាន់ ព្រោះលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចជួយបិទបាំងរឿងអាស្រូវ ពុករលួយរបស់លោក យូ ស៊ីឡិ តទៅទៀតបានទេ។ ទន្ទឹមនឹងនេះ​មជ្ឈដ្ឋាននានាសង្ឃឹមថា​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងចាត់ការតាមពាក្យបណ្តឹងរបស់មន្ត្រីទាំង១៦រូប នៅក្រោមឱវាទលោក​ យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច នាពេលឆាប់ៗខាងមុខនេះជាមិនខាន៕

លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង
លោក​ យូ ស៊ីឡិ
ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល

 

Leave a Reply

(*) Required, Your email will not be published