ខេត្តក្រចេះ ៖ នៅថ្ងៃទី17ខែធ្នូឆ្នាំ2020 ទីតាំងស្តុបឈើប្រណិតមួយកន្លែងដែលសមត្ថកិច្ចបានដឹង ហើយសំងំធ្វើមិនដឹង ព្រោះជាឆ្នាំងបាយរបស់ខ្លួន ភូមិគ្រឹះមួយកន្លែងដែលពលរដ្ឋរាយការណ៍ មកថា មានការដឹកជញ្ជូនឈើប្រណិតចូលជារៀងរាល់យប់ថ្ងៃ គឺស្ថិតនៅផ្លូវជាតិលេខ7បង្គោលគីឡូលេខ427 នៅភូមិអូរព្រះ ឃុំអូគ្រៀង ស្រុកសំបូរខេត្តក្រចេះ បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា មានរថយន្តសេរីទំនើបជាច្រើនគ្រឿងដូចឡិចស៊ីស330ចំនួន2គ្រឿង រថយន្តហាយលែនឌ័របួនទៅប្រាំគ្រឿង រថយន្តបាឡែន2គ្រឿង ហើយពួកទាំនោះដឹកពីខេត្តស្ទឹងត្រែងយកមកទម្លាក់នៅផ្ទះលោកធី ហៅ ធីកាប៉ូ. ដូចមានទីតាំងខាងលើ ហើយលោកធី និងដឹកបន្តទៅស្រុកស្នួលបន្តតាមរថយន្តហាយឡែឌ័រ និងបាឡែនរថយន្តឆ្លាម ជាច្រើនគ្រឿង គាត់បានបញ្ជាក់ថា ចំពោះសមត្ថកិច្ចមូលដ្ឋាន គឺគេបានប្រាប់អស់ហើយ ដូចជាស្នាក់PM710ស្ឋិតនៅអូគ្រៀងនិងលោក.កែវចំ ណាន មេព្រៃអូរគ្រៀង.គឺប្រាប់អស់ហើយទើបពួកគាត់ធ្វើមិនដឹងមិនឮដូច្នេះ ដូចច្នេះ គាត់ឆ្ងល់ថា តើលោកឧត្តសេនី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ តើក្រុមឈ្មួញឈើទាំងនោះ គេបានប្រាប់ហើយឬនៅ បើលោកដឹងហើយ តើលោក មានចំណាត់ការ យ៉ាងណា ចំពោះទីតាំងស្តុបឈើមួយកន្លែងនេះ ៕



