ជម្លោះស្នេហាត្រីកោណ បាញ់ដន្លងធ្លាយពោះរបួសធ្ងន់ នៅក្រុងខេមរភូមិន្ទ

, , Leave a comment

ក្រុងខេមរភូមិន្ទ ៖ កម្លាំងសមត្ថកិច្ច ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនបុរសម្នាក់ ក្រោយបាញ់ប្រហារដន្លងរបស់ខ្លួនឱ្យធ្លាយពោះព្រោះស្នេហាត្រីកោណ នៅវេលាម៉ោង ១២ថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ស្ថិតនៅភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ (ពោះម៉ាយ) ចំណែកជនសង្ស័យ សោម សារឿន ភេទប្រុសអាយុ៥៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ផាន់ សុខុន អាយុ៤៩ រស់នៅចំណុចផ្សារចាស់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កមានមុខរបរជាគ្រូហ្វឹកហ្វឺនផ្នែកទាហាន ដោយមានកាំ ភ្លើងជាប់ក្នុងដៃទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធអស់រយៈពេលជាង១ម៉ោង និងប្រើវិធាន លួងលោមឱ្យជនបង្កសារភាព សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកទៅធ្វើការសាក សួរតាមនីតិវិធី។

បើតាមការបង្ហើបពីអ្នកជិតខាង បានឱ្យដឹងថា ករណីបាញ់ដន្លង និងដន្លងនេះកើត មកភ្លើងប្រចណ្ឌដោយជនរងគ្រោះស្រឡាញ់ដន្លងជាជនសង្ស័យ។

សូមបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានធ្វើឡោមព័ន្ធផ្ទះជនសង្ស័យ រហូតដល់ម៉ោង៥ ថ្ងៃដដែលដោយឃាត់ខ្លួន ជនសង្ស័យព្រមទាំងដកហូត បានអាវុធខ្លី១ដើមម៉ាកK៥៤ ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការបន្ត៕

 

Leave a Reply

(*) Required, Your email will not be published