ត្រឹមជាជាងកាត់សក់ ក៌ឣាចពាក់ផ្កាយ១បានដែរឬ?…លទ្ឋផល..ចូលប៉ុស្ទិប៉ូលីស..

, , Leave a comment

ខេត្តកំពង់ស្ពឺ​៖​ បន្ទាប់​ពី​មាន​អាក់​​ខោ​ន​ហ្វេ​ក​ប៊ុ​ក​ ឈ្មោះ​(កូនអ្នក កំពង់ស្ពឺ និង លីលី បាត់ដំបង)​ បាន​បង្ហោះ​រូបភាព​ពាក់​ឯកសណ្ឋាន​(​អាវ​ឧត្តមសេនីយ៍ ផ្កាយ​១​ខាងលើ ហើយ​ស្លៀកខោ​ខូ​វ​ប៊​យ ស្បែកជើងផ្ទាត់​) ប៉ុន្មាន​សន្លឹក​រួច​មក​ បាន​ធ្វើ​អោយ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង រហូត​ដល់​លេចឮ​ព័ត៌មាន​ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន បាន​រិះគន់​លើ​បុរស​ម្នាក់​នេះ​ថា​មិន​គួរ​ណា​ថត​បង្ហោះ​បង្អួត​គេ​សោះ បើ​ទោះបីជា​ខ្លួន​ជា​មន្ត្រី​នគរបាល​ជាតិ​ពិតប្រាកដ​ក៏​ដោយ​។​

សៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ នៃ​នាយកដ្ឋាន​បុគ្គលិក លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​បុរស​ខាងលើ និង​ឈាន​ដល់​ការ​កោះ​អញ្ជើញ​មក​ធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ផា​ន សុភ​ក្ដី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានមុខ​របរ ជាងកាត់សក់ នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្ដកំពង់ស្ពឺ បាន​ឆ្លើយ​សារភាព និង​ទទួលស្គាល់​ថា​ឯកសណ្ឋាន​នគរបាល​ជាតិ​(​អាវ​នោះ​) គឺជា​កម្មសិទ្ធិ​លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី ជា​ស្នងការ​រង​ខេត្ត​ទទួល​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដែល​កាលពី​ថៃ្ង​ទី​០៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០៨:៣០​នាទី​កន្លង​ទៅ លោ​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី បាន​បើករថយន្ដ ពាក់​ផ្លា​ក​លេខ​នគរបាល​មក​តូប ដើម្បី​កាត់សក់ គាត់​បាន​ដោះ​អាវ​ព្យួរ រូប​ខ្ញុំ (​ផា​ន សុភ​ក្តី​) ក៏​បាន​សុំ​ពាក់ អាវ​ថតរូប ដោយ​លោក ង៉ា​ម រី បាន​ឆ្លើយ​ថា ពាក់​ៗ​ទៅ ខ្ញុំ​សួរ​បន្ត​ថា បើ​ថត​ផុស ក្នុង​ហ្វេ​ស​ប៊ុ​ក បាន​អត់ ? គាត់​ឆ្លើយ​ថា ផុស​ៗ​ទៅ រួច​ខ្ញុំ​បាន​សុំ​ខ្ចី​សោរ​រថយន្ត ដើម្បី​បើកទ្វារ​អង្គុយ​ថត គាប់​ជួន​ពេល​នោះ មាន​ព្រះសង្ឃ​និមន្ត បិណ្ឌបាត ឆ្លងកាត់​ទីនោះ ខ្ញុំ​បាន​យក​បច្ច័យ​ដាក់​បាត ដោយ​ពាក់​ឯកសណ្ឋាន​នគរបាល​ជាតិ​(​ផ្កាយ​១) ។ឈ្មោះ ផា​ន សុភ​ក្តី បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​សកម្មភាព​ខាងលើ រូប​លោក មិន​បានដឹង​ថា ជា​អំពើ​ខុសច្បាប់​នោះ​ទេ ព្រោះ​លោក​ឧត្ដមសេនីយ៍ ង៉ា​ម រី គាត់​ជា​នគរបាល​ជាតិ មាន​ឋានៈ​ខ្ពស់ បាន​យល់ព្រម អនុញ្ញាត​ឲ្យ​ខ្ញុំ ពាក់​ថតរូប និង​ឲ្យ​ខ្ញុំ​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទៀត ។
 

លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ដោយ​បុគ្គល​ឈ្មោះ ផា​ន សុភ​ក្តី បាន​សារភាព​ទទួលស្គាល់​កំហុស និង​បាន​ស្នើ​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​សមត្ថកិច្ច គណៈ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដោយ​មានការ​យល់ព្រម​ពី​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​បុគ្គលិក​សម្របសម្រួល​អនុវត្ត​ត្រឹម​កម្រិត​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ ។ដោយឡែក ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ គណៈ​ស្នងការ នឹង​គោរព​ស្នើ​សុំ​មតិ​ចង្អុល​ដឹកនាំ ​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​អនុវត្ត​បន្ត ។

គួរបញ្ចាក់ថា អា​ក់ខោ​នហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​(Sovanna Phum)​នេះ ​ធាតុ​ពិតជា​ជាងកាត់សក់​ទេ ហើយ​ហ៊ាន​យក​ឯកសណ្ឋាន​នគរបាល​ជាតិ ​ឋានៈ​ឧត្តមសេនីយ៍​(​ផ្កាយ​១)​យក​មក​ពាក់​ដែល​មាន​ឋានៈ​តួនាទី​(​ស្នងការ​រង​នគរបាល​ខេត្ត​.​ក្រុង​) ទ​ង្វើ​រ​បែប​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ ដល់​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ​ទូរ​ទាំង​ប្រទេស​ណាស់ មិន​គួរ​ណា​បុរស​រូប​នេះ​ហ៊ាន​ធ្វើ​បែប​នេះ​ឡើយ​។ប្រភព​បាន បន្ត​ថា​ឯកសណ្ឋាន ដែល​បុរស​ខាងលើ​យក​ទៅ​ពាក់​ហើយ​ថត​បង្ហោះ បង្អួត​គេឯង​ថា ​ខ្លួន​អស្ចារ្យ​នេះ ជា​អាវ​របស់​លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ​ម្នាក់​ដែល​មាន​ឥទ្ធិពល​ក្នុង​ខេត្ត ចូល​ចិត្ត​លេងសើច មិនសូវ​ចូល​ចិត្ត​ធ្វើ​ការងារ​នោះ​ទេ ជាក់ស្តែង​ដូច​រូបភាព​ខាងលើ​នេះ ខ្លួន​ជា​ស្នងការ​រង​នគរបាល​ខេត្ត​ទាំងមូល​បែរជា​យក​អាវ អោយ​ទៅ​ប្រជាពលរដ្ឋ​(​និង​ជា​ជាងកាត់សក់​ម្នាក់​)​ពាក់​លេងសើច​យក​ទៅ​បង្ហោះ​តាម​បណ្តាញ​សង្គម ធ្វើ​អោយ​មហាជន​រិះគន់​យ៉ាង​ខ្លាំង ចែករំលែក​បន្ត​គ្នា​៕

 

Leave a Reply

(*) Required, Your email will not be published