អតីតតារាកំប្លែង អ្នកនាង ឃ្មឹប លោតទឹកសម្លាប់ខ្លួន ទាំងកណ្តាលអធ្រាត្រ

, , Leave a comment

ខណ្ឌដូនពេញ ៖ នាងឃ្មឹប ទើបចេញ ពីមណ្ឌលកែប្រែ បានដើរឡើង ស្ពានជ្រោយចង្វាចាស់ បំណងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋ ជួយឃាត់ កាលពីម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ នៅលើស្ពាន ជ្រោយចង្វាចាស់ ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មុនពេលកើតហេតុ គេឃើញ អតីតតារាកំប្លែង អ្នកនាងឃ្មឹប បានដើរឡើង ស្ពាន ទាំងទឹកភ្នែក បានពាក់កណ្តាលស្ពាន ឈរយំមួយសន្ទុះ រួចក៏តោង បង្កាន់ដៃស្ពាន បម្រុងនឹងលោតចុះ ចូលក្នុងទឹកទន្លេ តែត្រូវបានអ្នកដំណើរ ចូលទៅចាប់ទាញ ចុះមកក្រោមវិញ។ នាងឃ្មឹប បានរៀបរាប់ថា ខ្លួនទើបតែ ចេញមកពី មណ្ឌលកែប្រែ ហើយមិនមាន អ្នកណាម្នាក់ អើពើ គ្មានទីពឹង ទើបសម្រេចចិត្ត មកលោតទឹក ដើម្បីបញ្ចប់ជីវិត៕

 

 

Leave a Reply

(*) Required, Your email will not be published