រន្ឋត់!រថយន្តដឹកស៊ីម៉ងត៍បុក២នាក់មីង-ក្មួយជិះម៉ូតូជិះឌុបគ្នាកិនស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម

, , Leave a comment

រាជធានីភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងត៍ធន់ធំមួយគ្រឿង បើកបរលឿនជ្រុលបុកស្ត្រី២នាក់ កំពុងជិះម៉ូតូឌុបគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗ នាវេលាម៉ោង១០៖២០នាទី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង២ នាក់គឺត្រូវជាមីងនិងក្មួយរស់នៅភូមិទឹកថ្លាសង្កាត់ក្រាំងពង្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយមុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរដោយម៉ូតូ ម៉ាក HONDA BEAT ពាក់ស្លាកលេខ ភ្នំពេញ 1GS-5185 ក្នុងទិសដៅស្របជាមួយរថយន្ដបង្ក។

ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបំរ៉ុងនិងឆ្លងផ្លូវ ស្រាប់តែរថយន្ដធំដឹកស៊ី ម៉ងត៍ កំពុងបើកបរក្នុងល្បឿនលឿនជាន់ហ្វ្រាំង មិនទាន់ជ្រុលបុកពីក្រោយ ជនរងគ្រោះ ទាំង២នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានព្យាយាម បើកគេចរហូតដល់មុខវត្តស្លែង ក៏ត្រូវសមត្ថកិច្ចដេញចាប់បានទាំងតៃកុងរថយន្ត និងរថយន្តបង្ក។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយវាស់វែងរួច សពរងគ្រោះទាំង២នាក់ ត្រូវបានធ្វើលិខិតប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកតៃកុង និងរថយន្ត បង្ករួមជាម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅកាន់ការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

 

Leave a Reply

(*) Required, Your email will not be published