ចេកពីរស្ទង​ រួមគ្នា​សម្លាប់​ជនសង្ស័យ​ម្នាក់​ ដូចជា​ព្រៃផ្សៃ​ពេកហេីយ!

, , Leave a comment

ខេត្តកណ្ដាល ៖ បុរស ជនជាតិ ខ្មែរ – អ៊ិ ស្លា ម ម្នាក់ ត្រូវ បាន គេ ប្រទះ ឃើញ ដេក ស្លា ប់នៅ ក្បែរ មាត់ ស្រះ បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល កាលពី ម៉ោង ២ និង ៤០ នាទី រសៀល ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិត ក្នុងភូមិ កំពង់ ព្រីង សង្កាត់ សិ ត្បូ ក្រុង តា ខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍ បន្ត ថា បុរស រ ង គ្រោះ ខាងលើ ឈ្មោះ យ៉េ ប សុខ ក្រី អាយុ ៣២ ឆ្នាំ មុខរបរ អ្នក នេសាទ ជា ជនជាតិ ខ្មែរ – អ៊ិ ស្លា ម រស់នៅ តែ លើ ទូក ក្នុង សង្កាត់ កោះអន្លង់ចិន ក្រុង តា ខ្មៅ ខេត្តកណ្តាល ហើយ ជន រង គ្រោះ ស្លាកស្នា ម រ បួ ស បែ ក ក្បាល ហូរ ឈា ម ជា ច្រើន កន្លែង ដោយ គេ សង្ស័យ ថា ជន រ ង គ្រោះ អាច ជាន់ ដា ន ចោ រ លួ ច ចេកពងមាន់ ២ ស្ទង ហើយ ត្រូវ គេ ដេ ញ វា យ ផ្តា ច់ ជីវិត ។

ពាក់ព័ន្ធ នឹងករណី ខាងលើនេះ តាមការបំភ្លឺ របស់ ប្រជាពលរដ្ឋដែល នៅជិតនោះ បាន ឲ្យ ដឹង ថា នៅ វេលា ម៉ោង ខាងលើ កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ សិ ត្បូ ទទួល បាន ព័ត៌មាន ថា មាន ប្រជាពលរដ្ឋ ពី៣០ ទៅ ៤០ នាក់ ខ្លះ មាន កា ន់ ដុំ ថ្ម ខ្លះ កា ន់ដំ ប ង ឈើ បាន នាំ គ្នា រត់ ដេ ញ គប់ និង វា យ ទៅ លើ ជន ស ង្ស័ យ ម្នាក់ ដែល ជា ជន រង គ្រោះ ដោយ បាន ស្រែ កថាជាចោរធ្វើសកម្មភាពលួច ចេកពងមាន់ របស់ គេ ២ ស្ទង នៅ កោះអន្លង់ចិន ហើយ រត់ ហែល ឆ្លង ទឹកទន្លេ មក ខាងក្រោយ រោងចក្រហ្គោល ហ្វែម នេះ ។សព មានស្នាមបែក បបូរមាត់ ក្រោម ខាងស្តាំ ដាច់ ដល់ សាច់ ខាងក្នុង និង មាន ស្នាម រ បួ ស ខាងលើ ក្បាល ប្រវែង ១០ ស . ម ជំរៅដា ច់ ដល់ ល លាដ៍ ក្បាល ។

បើតាមម្ដាយជនរងគ្រោះ លោកស្រី សុះ ម៉ះ អាយុ៦៦ឆ្នាំ បានប្រាប់នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា កូនគាត់ពិតជាបានលួចចេកគេពិតមែន ប៉ុន្តែលោកស្រីថា មិនគួរណាទៅសម្លាប់គ្នាដូច្នេះឡើយ ព្រោះខុសត្រូវយ៉ាងណាគួរយកគ្នាទៅដាក់ពន្ធនាគារចុះ។ លោកស្រី មានការស្លុតចិត្តយ៉ាងខ្លាំង ព្រោះដ្បិតកូនគាត់បានប្រព្រឹត្តិខុសមែនពិត ប៉ុន្តែកូនគាត់មិនដែលបង្កើតទំនាស់ធំនោះទេ។ស្នើយ៉ាងទទួច ឲ្យប្រព័ន្ធយុត្តិធម៌ជួយរកយុត្តិធម៌ពិតប្រាកដផង ព្រោះគ្រួសារលោកក្រីក្រ មិនហ៊ានប្ដឹងប្ដល់គេទេ សុំតែមួយរស់ៗប៉ុណ្ណោះ។ 

 

Leave a Reply

(*) Required, Your email will not be published