ភ្ញាក់ផ្អើល! ស្រីវ័យក្មេងសាច់សខ្ចី នីឡា ជួបរឿងខកចិត្តជាលើកទីពីរ នៅភ្នំពេញ

, , Leave a comment

ភ្នំពេញ ៖ ជាក់ស្តែងក្រោយកូវីដ-១៩បានស្ងប់ស្ងាត់រសាត់ឆ្ងាយមួយរយៈខ្លីនោះ តារាកំប្លែងស្រីវ័យក្មេងរូបនេះ ក៏គ្រោងដឹកដៃអនាគតស្វាមី ចូលរោងការនៅក្នុងខែវិច្ឆិកានេះដែរ ប៉ុន្តែគ្រប់យ៉ាងត្រូវបានអាក់ខានសាជាថ្មីម្ដងទៀត ដោយសារតែបញ្ហាកូវីដ-១៩បានផ្ទុះឡើង ហើយរាជរដ្ឋាភិបាលក៏បន្តប្រកាសឲ្យផ្អាកពិធីមង្គលការនិងពិធីផ្សេងៗ ដែលមានការប្រមូលផ្ដុំមនុស្សច្រើន ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបធ្វើឲ្យ នីឡា បានផ្អាកពិធីមង្គលការនិងបានធ្វើការ បង្ហោះសារខ្លីមានជម្រើសពីរគឺ ធ្វើពិធីសែនព្រេន និងចុះអេតាស៊ីវិល។

មហាជនពិតជាស្គាល់ហើយកូនស្រីសំណព្វចិត្តលោកតាវិចទ័រ គឺ នាងនីឡា ដែលបងប្អូនដឹងថា រូបនាងដោយសារតែមានទេពកោសល្យ ប៉ិនប្រសប់ទៅលើវិស័យសិល្បៈកំប្លែងធ្វើឱ្យកញ្ញា នីឡា កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់។ លើសពីនេះទៅទៀត នីឡា មានសម្រស់ស្រស់សោភា ស្អាតរហូតមហាជនមានការស្ញើចសរសើរគ្រប់គ្នា ស្របពេលដែលកញ្ញាកាន់តែជោគជ័យវិស័យសិល្បៈនោះ កញ្ញាក៏មានជំនួញក្នុងដៃផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published