ឡានសាមុយ របស់មន្ទីរពេទ្យ ខេត្តរតនគិរី បុកជាមួយយីឌុប បណ្តាល ឱ្យអ្នកជំងឺស្លាប់ម្នាក់ និងរបួស៤នាក់

, , Leave a comment

ស្រុកតំបែរ ៖ អ្នកជំងឺ ម្នាក់បានស្លាប់ តៃកុងរថយន្ត របួសស្រាល គ្រូពេទ្យស្រីម្នាក់ របួសធ្ងន់ បាក់ភ្លៅម្ខាង និងអ្នកកំដរអ្នកជំងឺ ២នាក់ រងរបួសធ្ងន់ ដោយសារ រថយន្ត សាមុយ របស់មន្ទីរពេទ្យ ខេត្តរតនគិរី បើកបុក ជាមួយរថយន្ត យីឌុប ពេលកំពុង ធ្វើដំណើរ ច្រាសទិសគ្នា កាលពីវេលាម៉ោង ៨និង៤០ នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុច បង្គោលគីឡូម៉ែត្រ លេខ៣៥-៣៦ ស្ថិតក្នុង ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ក្រចេះ 3A-0892 បើកបរពីត្បូងទៅជើង ពីត្បូងឃ្មុំ ទៅក្រចេះ បានបុក ជាមួយ រថយន្តសង្គ្រោះ មន្ទីរពេទ្យ ពាក់ស្លាកលេខ រដ្ឋ១២- 2-0938 បើកពីជើងទៅត្បូង ពីខេត្តរតនគិរី ទៅខេត្តត្បូងឃ្មុំ ដែលមានអ្នកដំណើរ ចំនួន ៦នាក់រួមមាន ១- ឈ្មោះ អ៊ន ប៊ុនឡេង អាយុ ៥២ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាតៃកុងឡានពេទ្យ គ្មានរបួស។ ២-ឈ្មោះ ម៉ូក ដា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅ ភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្លាប់ពេលកំពុង បញ្ជូនទៅ មន្ទីរពេទ្យ។ ៣- ឈ្មោះ ម៉ៅ សុភី ភេទស្រី អាយុ ៣៧ឆ្នាំ អ្នកគ្រូពេទ្យ ខេត្តរតនគិរី របួសធ្ងន់។ ៤- ឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ របួសធ្ងន់។ ៥- ឈ្មោះ ញឹប មុំ ភេទស្រី អាយុ ៤៥ឆ្នាំ នៅខេត្តរតនគិរី របួសធ្ងន់។ ៦- ឈ្មោះ ញេប ធីម ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ របួសស្រាល៕

 

Leave a Reply

(*) Required, Your email will not be published