រូបភាពក្មេងប្រុស ប្រណាំងកង់ កំពុងអង្រួនចិត្ត អ្នកលេងហ្វេសប៊ុកគ្រប់គ្នា

, , Leave a comment

ភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្តុកក្តួលចិត្តជាងគេ ដោយឃើញក្មេងប្រុសម្នាក់ បានចូលរួមកម្មវិធីប្រណាំងកង់ កាលពីថ្មីៗនេះ ដែលមានទាំងការប្រណាំងកង់ បែបមនុស្សវ័យជំទង់ និងការប្រណាំងកង់ បែបក្មេង ក្រោម១៥ឆ្នាំ។ ទាំងដែល កង់របស់គេចាស់គ្មានហ្រ្វាំងត្រឹមត្រូវ គ្មានមួកការពារ និងសម្ភារៈមួយចំនួន ដែលការពារ ពេលគ្រោះថ្នាក់ ដូចជាក្មេងដទៃ ។

ប៉ុន្តែរូបគេ «កង់ខ្ញុំចាស់ តែចិត្តខ្ញុំធំ» មិនរុញរាចិត្តក្នុងការ ចូលប្រកួតកម្មវិធីនេះទេ ដែលប្អូនប្រុសបានស្វិតស្វាញគ្រប់ការប្រលងដូចជាការឡើងឬចុះទួលជាដើម។សកម្មភាព របស់ប្អូនប្រុស បានធ្វើឲ្យ គ្រប់គ្នា សរសើរដែលប្អូន មានចិត្តក្លាហាន ពុះពារគ្រប់វគ្គ និងបញ្ចេញសមត្ថភាពឲ្យគេឯងបានឃើញថា បើទោះបីជា ប្អូនគ្មានកង់ទំនើប គ្មានសម្ភារៈការពារខ្លួន ក៏ប្អូន នៅតែហ៊ានចូលប្រកួត ដើម្បីព្យាយាមទទួលបានជ័យជំនះផងដែរ៕ប្រភពPheng Vannak News

 

 

Leave a Reply

(*) Required, Your email will not be published