លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក អាច​ដឹង​នៅ​ព្រឹកស្អែក​នេះ

, , Leave a comment

សហរដ្ឋអាមេរិក ៖ អា​មេ​រិ​ក​ចាប់ផ្តើម​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស ដោយ​ត្រូវ​ជ្រើសរើស​លោក​ត្រាំ ឬ លោក ចូ ប៊ី​ដេ​ន​។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​រំពឹង​ដា​អាច​ដឹង​បាន​នៅព្រឹកស្អែក​ម៉ោង​នៅ​កម្ពុជា នៅ​ពេល​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ ហើយ​ការ​រាប់​សន្លឹក​ឆ្នោត​ត្រូវធ្វើ​ឡើង​។ ដើម្បី​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី បេក្ខជន​ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ហោច​ណាស់​ចំនួន ២៧០​សំឡេង នៃ​អង្គ​បោះ​ឆ្នោត​ក្នុង​ចំណោម​ចំនួន​សរុប ៥៣៨​។

ប្រព័ន្ធ​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​បេក្ខជន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​បំផុត​ទូ​ទាំង​ប្រទេស​ដូច​លោកស្រី ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បាន​ធ្វើ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​នៅ​តែ​ចាញ់​ការ​បោះ​ឆ្នោត​។ ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក ប៊ី​ដេ​ន នាំមុខ​ទូ​ទាំង​ប្រទេស​។ ប៉ុន្តែ​មាន​ភាព​តានតឹង​នៅ​រដ្ឋ​សំខាន់​ៗ ដែល​ជា​សមរភូមិ​បោះ​ឆ្នោត​។ ដូច្នេះ​វា​មិន​មាន​ន័យ​ថា​ត្រាំ​គ្មាន​ឱកាស​ឈ្នះ​នោះ​ឡើយ​៕

 

Leave a Reply

(*) Required, Your email will not be published