ភ្នំពេញ៖ មានការបង្ហោះឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពរបស់លោក ស្វាយ វង្ស ដែលជាមន្ត្រីប៉េអឹមពាក់ស័ក្តិ២ និង ជាអ្នកទិញលក់ឡាន ផងនោះ បានបបួលស្រីស្អាតម្នាក់ ហាត់ប្រាណលើគ្រែ ថែមទៀតផ្ញើវីដេអូអាសអាភាសអោយគេមើលទៀតផង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Ly Na» ។ អ្នកលេង Facebook មួយចំនួន បានរិះគន់មន្ត្រីប៉េអឹម រូបនេះ ថា ឃើញស្រីស្អាតមិនបាន បែរជាមើលងាយគេ ហ៊ានបបួលគេហាត់ប្រាណលើគ្រែ ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា “នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថបានឃើញបណ្ដាញសារព័ត៌មានចុះផ្សាយ អំពីបុគ្គលម្នាក់ស្លៀកពាក់ ឯកសណ្ឋានកងរាជអាវុធហត្ថ មានឈ្មោះ អ ស្វាយ វង្ស ខ្ញុំបាទសូមបញ្ជាក់ថា បុគ្គលនេះ ពុំមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ”។



