ប្រភពបញ្ជាក់ថា iPhone 12 និង 12Pro បានមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីថ្ងៃទី ២៦ រួចហើយជាមួយនិងការកុម្ម៉ង់ទិញជាច្រើននៅតាមហាង។នៅមិនទាន់ស្ងាត់ឡើយថ្ងៃនេះ តាមប្រភពពីហាង 3Plus បានប្រាប់ថានៅមានអ្នកកុម្ម៉ង់ទិញជាច្រើន។ តែដោយឡែកសម្រាប់ម៉ូដែល iPhone 12 Pro Max នៅមិនទាន់បានមកដល់ទីផ្សារប្រទេសកម្ពុជាឡើយ។ បើទោះបីជាមានការរង់ចាំ និងតម្លៃក្បែរ ២ពាន់ដុល្លារ សម្រាប់ iPhone 12 Pro Max ទំហំ 512GB នៅមានអ្នកកក់ជាច្រើននៅតាមហាង។
ខាងក្រោមនេះជាតម្លៃ iPhone 12 ដែលកំពុងទទួលការកុម្ម៉ង់ទិញនៅតាមហាង៖
iPhone 12 Pro Max
- ទំហំ 128GB មានតម្លៃខ្ទង់ ១ ៤១៩ដុល្លារ។
- ទំហំ 256GB មានតម្លៃខ្ទង់ ១ ៥៧៩ដុល្លារ។
- ទំហំ 512GB មានតម្លៃខ្ទង់ ១ ៧៩៩ដុល្លារ។
សម្រាប់តម្លៃនេះ នឹងមកដល់កម្ពុជានៅថ្ងៃទី ២០ ខែ វិច្ឆិកា ២០២០។


