រថយន្តVigo ពាក់ស្លាកលេខនគរបាល បុកបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់អស់១ដើម

, , Leave a comment

ខណ្ឌច្បារអំពៅ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តHilluxVigoពាក់ស្លាកលេខ នគរបាលទៅបុកបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម​ កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រផ្លូវបេតុងក្នុងសង្កាត់ច្បារអំពៅ ទី ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកHillux Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.8988 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ មានទិសដៅពីជើងទៅត្បូងក្នុងល្បឿន លឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃទៅបុកនឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់១ដើម ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំពោះអ្នកបើកបានរងរបួសបែកចិញ្ចើមបន្តិចបន្តួច ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិមកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង។

​ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានចុះមកដល់ កន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕

 

 

Leave a Reply

(*) Required, Your email will not be published