ឡាន​លោកផ្កាយ​បី​ គ្រោះថ្នាក់​ចរាចរ​ជាមួយ​ម៉ូតូ​ រួច​ចុះ​យក​ក្រណាត់​បិទ​ស្លាក​លេខ​បើក​ចេញ​បាត់​!!

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១២ថ្ងៃត្រង់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៣៣១ កែង​ផ្លូវ​លេខ ៥៧៤​ខាងលិច​វិទ្យាល័យ​ឥន្ទ្រ​ទេវី សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួល​​គក​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៥៧០​មួយគ្រឿង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​(​ផ្កាយ​បី​)​ម្នាក់​(​សម​ត្ត​កិច្ច​លាក់​ឈ្មោះ​)ប៉ះជាមួយ​អ្នកបើកបរ​ម៉ូតូ​ឱ្យ​រងរបួស​ធ្ងន់ ​មិន​ត្រូវបាន​ឈប់​ដោះស្រាយ​ទេ​ តែ​បែ​ជា​​ចុះ​យក​​ក្រណាត់​បិទ​ស្លាក​លេខ​រថយន្ត​ហើយ បើក​ចេញពី​កន្លែងកើតហេតុ ទៅ​បាត់ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ឃាត់សោះ​ឡើយ ក្រោមក្រសែភ្នែកមើលទាំងហួសចិត្តពីសំណាក់ពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើ។​

សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ ទ​.៩៤៧៩ ភព​១ តាម​បណ្តោយ​ផ្លូវ​លេខ ៥៧៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ល្បឿន​លឿន ។​​លុះ​ពេលមកដល់​ចំណុច​ផ្លូវកែង ក៍​បុក​ចំ​កណ្តាល​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស ៥៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BK-៧៧៩៩​ដែល​ធ្វើដំណើរ​តាមផ្លូវ​លេខ ៣៣១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​បែក​មុខ ដួល​ដេក​នៅលើ​ដងផ្លូវ ។ ចំណែក​រថយន្ត​រង​ការខូចខាត​ក្រ​ពិត​ចំហៀង​ខាងឆ្វេង និង​ផ្ទុះ​ពោង​សុ​វត្តិភាព ។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​ឡាន​បាន​ហៅ​គ្នា​មក​ចេញមុខ​សម្របសម្រួល​ជាមួយ​នគរបាល​មូលដ្ឋាន ហើយ​គេ​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ។​សម​ត្ត​កិច្ច​បាន​យក​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​ប្រគល់ជូន​ម្ចាស់​វិញ ។​​ជនរងគ្រោះ​ត្រូវ​រថយន្ត​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​


មហាជន​រិះគន់ថា ទោះបីយ៉ាងណា សមត្ថកិច្ច​ត្រូវតែ​ឃាត់​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៥៧០ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម្នាក់​នោះទុក​នៅ​កន្លែងកើតហេតុដើម្បី​ដោះស្រាយ​គ្នា​ដែរ មិនគួរ ​នាំគ្នា​ចុះ​បិទ​ស្លាក​លេខ​រថយន្ត រួច​ឲ្យ​បើក​ចេញពី​កន្លែងកើតហេតុ ទៅ​បាត់​បែបនេះ​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published