ខណ្ឌពោធិ៍សែនជ័យ ៖ មេជាង ម៉ៅការសំណង់ ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានគិតខ្លី ចងកបញ្ចប់ជីវិត ជាប់ចន្លោះផ្ទះល្វែង ក្នុងការដ្ឋាន ដោយមិនដឹង មូលហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង០០ នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុង បរិវេណ បុរី ឡេង ណាវ៉ាត្រា ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ហ៊ិន ពុធ អាយុ ៣៩ឆ្នាំ មុខរបរ មេការម៉ៅការ សំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធ និងកូន ៣នាក់ នៅក្នុងបន្ទុក។ មុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ បានទៅស្រុក រយៈពេល ២ទៅ ៣ថ្ងៃ ហើយជនរងគ្រោះ នៅធ្វើការធម្មតា ប៉ុន្តែមិនដឹង មូលហេតុអ្វី ស្រាប់តែប្រទះឃើញ ជនរងគ្រោះ ចង.ក ស្លាប់បាត់ទៅហើយ៕
