កាប់គាស់កាយកប់​និងឈូសឆាយ​ដីព្រៃឈើ រាប់​សិប​ហិក​តា នៅស្រុកអូរាំង ខេត្តមណ្ឌលគិរី ទៀតហើយ!

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ឧក្រិដ្ឋកម្ម​ព្រៃឈើឈាន​ដល់​យក​គ្រឿងចក្រ​កាយ​ដី​កប់​ដើមឈើ ​ដែល​គេ​បានកា​ប់រាប់​សិប​ហិក​តា ដើម្បី​បំបាត់ភស្តុតាង ​តែ​ត្រូវ​ក្រុម​អ្នក​តាម​ដាន​បទល្មើស​ព្រៃឈើ​ តាម​ទាន់រាយ​ការ​ណ៍​​ ដល់​ជំនាញ​ចុះ​ទៅ​ចាប់​បង្ក្រាប​ភ្លាម​ៗ​ជាក់​ស្តែង​នៅ​ទីតាំង​ដែល​ស្ថិត​នៅ​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង កាលពី​ថ្ងៃ​ទី​១៥ តុលា ២០២០​។

ប្រភពពីសមត្ថកិច្ចបានបញ្ចាក់ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ស្រុក​អូរ​រាំង បាន​ចុះ​ទៅ​ដល់ទី​តាំង​ក្រុម​គ្រឿងចក្រ​ ធ្វើ​សកម្មភាព​ កាយ​ដី​កប់​ដើមឈើ ​រាប់​ម៉ឺន​ដើម ហាមឃាត់​មិន​ឲ្យ​បន្ត ខណៈនោះ​អ្នកបើកបរ​គ្រឿងចក្រ​ បាន​រត់​ចែក​ជើង​គ្នា​អស់​គ្មាន ​សល់​បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច ករណី​គាស់​កាយ​ដី​ព្រៃឈើ និង​កប់​គល់​ឈើ​ធំ​ៗ​ដើម្បី​លុប​បំបាត់ភស្តុតាង លើ​ផ្ទៃដី​ទំហំ​ជាង​៦០​ហិ​កតា​ នៅ​ភ្នំ​អណ្ដូង​ស្នេហ៍ ជាប់​នឹង​របៀង​អភិរក្ស​ជីវៈចម្រុះ និង​ដី​ព្រៃ​អចិ​ន្ត្រៃ​របស់​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​ចាប់​រឹប​អូស​បាន​គ្រឿងចក្រ​ចំនួន​២​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង​និង​ម៉ូតូ ២ គ្រឿង ដែល​ជនសង្ស័យ​រត់​ចោល ។ បច្ចុប្បន្ន​វត្ថុ​តាង​បទល្មើស​ទាំងនេះ ​ត្រូវ​បាន​ប្រគល់​ឱ្យ​ខាង​មន្ត្រី​បរិស្ថាន ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ មិនអាចទទួលការ បញ្ជាក់ពី ​លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំងខេត្តមណ្ឌលគិរី ​បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published