សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ជំនន់ទឹកភ្លៀងយុវតីស្រស់ស្អាតម្នាក់រអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម នៅខេត្តពោធិ៍សាត់

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ យុវតីម្នាក់បានរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងអំឡុងជំនន់ទឹកភ្លៀង ហើយត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ រុករកឃើញសាកសព កាលពីវេលាម៉ោង០៧៖១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានប្រាប់ថា សាកសពយុវតីរងគ្រោះ មានឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សាមករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យត្រូវបានរកឃើញ នាវេលាម៉ោង០៤ទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ករណីលង់ទឹកស្លាប់ ដោយសារយុវតីរងគ្រោះខាងលើ ដើរបណ្តើរមើលទូរស័ព្ទបណ្តើរ មិនបានមើលមុខបណ្តាលឱ្យខុសផ្លូវ ធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់តែម្តង។

សាកសពក្រោយបានរកឃើញ ត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

 

 

Leave a Reply

(*) Required, Your email will not be published