សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដកលោក ស៊ិន វណ្ណវុឌ្ឍ ចេញពីតំណែងអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរី

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដកលោក ស៊ិន វណ្ណវុឌ្ឍ ចេញពីមុខតំណែងជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយឱ្យមកធ្វើការនៅទីស្តីការក្រសួងមហាផ្ទៃជំនួសវិញ។

យោងតាមប្រភពបានគូសបញ្ជាក់ថា ការដកតំណែង អភិបាលស្រុកកោះញែករូបនេះ បានធ្វើឡើងបន្ទាប់ ពីក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវលើក រណីការកាន់កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពាធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សា ការពារផលតប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោក កាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការ ងារអន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណី ការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាព កាប់ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងខេត្ត។

តាមព័ត៌មានដែល អង្គភាពព័ត៌មាន បានទម្លាយឲ្យដឹងថា ក្រៅតែពីការដកតំណែងអភិបាលស្រុកកោះញែកហើយនោះ មានមន្ត្រីក្នុងខេត្តជាច្រើនរូបទៀត ក៏ត្រូវបានសម្រេចដកតួនាទី និងដាក់ពិន័យទៅតាមច្បាប់រដ្ឋបាលផងដែរ។

ការសម្រេចដកអភិបាលស្រុក និងដាក់ពិន័យទៅលើមន្រ្តីពាក់ព័ន្ធការរំលោភដីធ្លី នៅខេត្តមណ្ឌលគីរី ជាការបង្ហាញឱ្យឃើញពីវិធានការ ដ៏ម៉ឺងមាត់របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការអនុវត្តន៍ទោសទណ្ឌ ទៅតាមច្បាប់ ចំពោះមន្ត្រីទាំង ឡាយដែលប្រព្រឹត្តខុសនឹងច្បាប់របស់រដ្ឋ ប៉ុន្តែគួរដកតំណែងលោកស្វាយ សំអ៊ាង ចេញពីអភិបាលខេត្តមណ្ឌលគីរី ទៀត ទើបល្អ ព្រោះលោកស្វាយ សំអ៊ាង មានកំហុសច្រើនជាងលោក ស៊ិន វណ្ណវុឌ្ឍ ទៀត។ ហើយវិធានការនេះ ក៏ទទួលបាននូវការសាទរពីប្រជាពលរដ្ឋផងដែរ៕

 

 

 

Leave a Reply

(*) Required, Your email will not be published