ប្រពន្ឋ​លោក ខេង ទិត្យសីហា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ស្ទឹងត្រែងបើកឡានបុគគេស្លាប់ គេចខ្លួនពីរង្វង់ច្បាប់

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ កាលពីម៉ោង៦ព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២០ រថយន្តមួយគ្រឿង បើកបរដោយស្រ្តីម្នាក់ ដែលគេស្គាល់ថា ជាភរិយារបស់លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង សង្ស័យស្រវឹង បើកលឿនដូចហោះបាន បុកគ្នាជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរស អ្នកបើកម៉ូតូស្លាប់ ភ្លាមៗ។នៅលើ កំណាត់ ផ្លូវជាតិលេខ៧ ក្បែរច្រមុះជ្រូក ចំការម៉ៃសាក់ ស្ថិតក្នុង ភូមិរាជានុកូល សង្កាត់.ក្រុងស្ទឹងត្រែង ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​សាច់ញាតិ ​ជនរងគ្រោះ​ស្រែក​ទ្រហោយំ​ឱប​សាកសព​ ដែល​ដួល​ដេក​នៅលើ​ផ្លូវ​។​ ចំណែក​ម៉ូតូ​ប៉ើង​​ខ្ទាត ចូល​គម្ពោធ​ព្រៃ​ប្របផ្លូវ​។​ រីឯ​រថយន្ត​ខូចខាត​មួយ​ចំហៀង​មុខ​ចត​នៅនឹងកន្លែង​កើតហេតុ​។​
​ប្រភពបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​រវាង​ រថយន្ត​ពាក់​ផ្លាកលេខ​ស្ទឹងត្រែង​2B-1134​ពណ៌​ស​​ អ្នកបើករថយន្ត​ឈ្មោះ ​ស៊ី សុវណ្ណនី អាយុ​៤៧​ឆ្នាំ ដែល​គេ​ស្គាល់​ថា ​ជា​ភរិយា​លោក​ប្រធាន​ មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​ស្ទឹងត្រែង មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម​ សង្កាត់​-ក្រុង​ស្ទឹងត្រែង​ បើកបរក្នុងល្បឿនលឿន បាន បុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើក​ម៉ូតូ​ឈ្មោះ​ ទិ​ត្យ​ ណែម​ អាយុ​២៧​ឆ្នាំ​រស់ នៅ​ភូមិ​រា​ជានុ​កូ​ល ​​សង្កាត់-​ក្រុង​ស្ទឹងត្រែង​ ស្លាប់យ៉ាងអាណោចអាធម។ ដោយ ឡែកអ្នកបើករថយន្ត​ឈ្មោះ ​ស៊ី សុវណ្ណនី ជា​ភរិយា​ ស្របច្បាប់ លោក​ប្រធាន ​មន្ទីរ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​ស្ទឹងត្រែង គេចខ្លួនបាត់ស្រមោល ពីរង្វង់ច្បាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែង រួចយករថយន្ត និង ម៉ូតូទៅរក្សាទុកនៅ ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដើម្បីរង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

ឈ្មោះ ​ស៊ី សុវណ្ណនី ​ភរិយា​ប្រធាន​ មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​ស្ទឹងត្រែង

លោក ខេង ទិត្យសីហា ប្រធាន​ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ស្ទឹងត្រែងប្រពន្ឋ បើកឡានបុគគេស្លាប់

 

Leave a Reply

(*) Required, Your email will not be published